ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Poroshenko ៖ ក្រុម​ឧទ្ទាម​នៅ​តែ​បន្ត​បាញ់​ផ្តក់​នៅ​អ៊ុយក្រែន​ ដោយ​បំពាន​បទ​ឈប់​បាញ់​គ្នា​


ទាហាន​អ៊ុយក្រែន​ដើរ​កាន់​យានជំនិះ​យោធា​ នៅ​ស្រប​ពេល​ពួកគេ​ដកថយ​ពី​តំបន់​ Horlivka ភាគខាងកើត​ប្រទេស​អ៊ុយក្រែន​។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Poroshenko បាន​និយាយថា​ ក្រុម​ឧទ្ទាម​នៅ​តែ​បន្ត​បាញ់​ផ្តក់​នៅ​អ៊ុយក្រែន​ ដោយ​បំពាន​បទ​ឈប់​បាញ់​គ្នា​។
ទាហាន​អ៊ុយក្រែន​ដើរ​កាន់​យានជំនិះ​យោធា​ នៅ​ស្រប​ពេល​ពួកគេ​ដកថយ​ពី​តំបន់​ Horlivka ភាគខាងកើត​ប្រទេស​អ៊ុយក្រែន​។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Poroshenko បាន​និយាយថា​ ក្រុម​ឧទ្ទាម​នៅ​តែ​បន្ត​បាញ់​ផ្តក់​នៅ​អ៊ុយក្រែន​ ដោយ​បំពាន​បទ​ឈប់​បាញ់​គ្នា​។

កាលពី​ថ្ងៃ​សៅរ៍​ លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko បាន​មានប្រសាសន៍​ថា​ ក្រុម​ទាមទារ​បំបែក​រដ្ឋគាំទ្រ​ដោយរុស្សីនៅ​តែ​បន្ត​បាញ់​ផ្តក់​លើ​កន្លែង​នានា​ក្នុង​ប្រទេស​អ៊ុយក្រែនដោយ​រំលោភ​បំពាន​លើ​បទ​ឈប់បាញ់​គ្នាកាលពី​ខែ​មុន។​

លោក Poroshenko បា​ន​ធ្វើការ​ចោទប្រកាន់​ដូចនេះ​នៅ​ក្នុង​ការ​ហៅ​តាម​ទូរសព្ទ​មួយជាមួយ​លោក​អនុប្រធានាធិបតី​ស.រ.អា. Joe Biden។​លោក​បាន​និយាយ​ថា​ការ​បាញ់​ផ្តក់​បាន​កើត​មាន​ទ្បើង​នៅ​ជិត​ក្រុង​ Donetsk ដែល​ត្រួតត្រា​ដោយ​ក្រុម​ទាមទារ​បំបែករដ្ឋ​និង​ទីក្រុង Mariupol ដែល​ឋិត​នៅ​ក្រោម​ការត្រួតត្រា​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ក៏​ប៉ុន្តែ​កំពុង​ឋិត​នៅ​ក្រោម​ការ​គម្រាម​កំហែង។​

លោក Poroshenko បាន​មាន​ប្រសាសន៍​ថា ​មាន​ទាហាន​អ៊ុយក្រែន​បាន​ត្រូវ​របួស។​

កាសែត​អ៊ុយក្រែន Segodnyaក៏​បាន​រាយការណ៍​ផង​ដែរ​ថាការ​បាញ់ផ្តក់​នៅ​ជិត​ក្រុង Donetsk បាន​នាំ​ឲ្យ​អ្នកថត​រូបម្នាក់​របស់​ខ្លួន​ស្លាប់​កាល​ពី​ថ្ងៃសៅរ៍។​ លោក​ Serhiy Nikolayev បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់តគ្នា​នៅ​ក្នុង​ភូមិ Pisky។

បទ​ឈប់បាញ់គ្នា​ទាមទារ​ឲ្យ​ភាគី​ទាំងពីរ​មិន​ត្រឹម​តែឈប់បាញ់​ផ្តក់ប៉ុណ្ណោះទេ ក៏​ប៉ុន្តែត្រូវ​ដក​អាវុធ​ធុនធ្ងន់​ កង​រថក្រោះនិង​យានជំនិះ​យោធា​ឯទៀតៗចេញពី​បន្ទាត់​ជួរមុខ។​

សេចក្តី​រាយការណ៍​ចេញពី​ប្រទេស​អ៊ុយក្រែន​បាននិយាយ​ថា ​ក្រុម​ទាមទារ​បំបែក​រដ្ឋ​នៅតែ​បន្តដក​អាវុធ​។​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍របស់អង្គការ OSCE មិន​បាន​បញ្ជាក់​ថា​ នោះ​ជា​ការ​ពិតនៅ​ទ្បើយ​ទេ៕

XS
SM
MD
LG