ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុម​ស៊ើបអង្កេត​ស.រ.អា ​គាំទ្រ​ការ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន


លោកJames Clapper ​នាយក​ស៊ើបការណ៍​សម្ងាត់​របស់​ស.រ.អា.​និយាយ​ថា​ការ​សម្រេច​របស់​អាមេរិក​ក្នុង​ការ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន​អាច​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ផ្តល់​អាវុធ​ទំនើប​កាន់​តែ​ច្រើន​ឡើងៗ​ដល់​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ។
លោកJames Clapper ​នាយក​ស៊ើបការណ៍​សម្ងាត់​របស់​ស.រ.អា.​និយាយ​ថា​ការ​សម្រេច​របស់​អាមេរិក​ក្នុង​ការ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន​អាច​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ផ្តល់​អាវុធ​ទំនើប​កាន់​តែ​ច្រើន​ឡើងៗ​ដល់​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ។

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កំពូល​ស.រ.អា​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ​ថា ​ការ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អ៊ុយក្រែន​ដើម្បី​ប្រយុទ្ធ​ក្រុមទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​នឹងបង្កើត​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមានពី​ប្រធាន​ធិបតី​រុស្ស៊ី Vladimir Putin ​ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ថា ​លោក​ផ្ទាល់​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោនដើម្បី​ផ្តល់​ជំនួយ​អាវុធ​ដល់​រដ្ឋាភិបាល​ទីក្រុង​កៀវ។

បង្ហាញ​ខ្លួន​នៅ​ពីមុខ​គណៈកម្មាធិការ​សេវាកម្ម​អាវុធ​របស់​ព្រឹទ្ធ​សភា​អាមេរិក​ លោក James Clapper ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​បាន​និយាយ​ថា ខណៈ​ដែល​សកម្មភាព​របស់​លោក Putin មាន​ការ​ពិបាក​នឹង​ទស្សន៍​ទាយ​ ការ​សម្រេច​ចិត្ត​មួយ​របស់​ស.រ.អា​ដើម្បី​ផ្តល់​អាវុធ​ដល់​ប្រទេសអ៊ុយក្រែន​អាច​នាំ​ឲ្យ​រុស្ស៊ី​ផ្តល់​អាវុធ​ទំនើប​កាន់​តែ​ច្រើន​ឡើងៗ​ដល់​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ។

​លោក​និយាយ​ថា «ខ្ញុំ​គិត​ថា ​ទស្សនៈ​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​គឺ​ថា ប្រសិនបើ​យើង​ផ្តល់​ជំនួយ​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមានពី​លោក Putin និង​ប្រទេស​រុស្ស៊ី‍»។

លោក Clapper មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក​ផ្ទាល់​ពេញ​ចិត្ត​ការ​ផ្តល់​អាវុធ​ដល់​ប្រទេស​អ៊ុយក្រែន ​ក៏ប៉ុន្តែ​លោក​និយាយ​បន្ថែម​ទៀត​ថា នេះ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ​ហើយមិន​តំណាង​ឲ្យ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ទេ។

ក្រុម​មន្រ្តី​សេតវិមាន​និយាយ​ថា ​ពួកគេ​កំពុង​ពិចារណា​លើ​ការ​ផ្តល់​អាវុធ​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​កងទ័ព​របស់​ពួកគេ​នៅពេល​នេះ​មាន​អាវុធ​តិច​ជាង​ក្រុម​ទាមទារ​បំបែក​រដ្ឋ៕

XS
SM
MD
LG