ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​ដែល​ស្ថិត​នៅ​ក្រុង Sarajevo ជំរុញ​ឲ្យ​មាន​សន្តិភាព​ជា​និរន្តរ៍


សម្តេច​ប៉ាប​ Francis បក់​ដៃ​នៅ​ពេល​ដែល​ទ្រង់​មក​ដល់​វិហារ​ Sacred Hearth Cathedal នៅ​ក្នុង​ក្រុង Sarajevo កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥។
សម្តេច​ប៉ាប​ Francis បក់​ដៃ​នៅ​ពេល​ដែល​ទ្រង់​មក​ដល់​វិហារ​ Sacred Hearth Cathedal នៅ​ក្នុង​ក្រុង Sarajevo កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥។

សម្តេច​ប៉ាប​ Francis ​បាន​អំពាវនាវ​ដល់​ប្រជារាស្ត្រ​បូស្ន៊ី (Bosnia) ​ឱ្យ​ស្វះស្វែង​រក​សន្តិភាព​និង​ភាព​សុខដុមរមនា​ខាង​ពូជសាសន៍និង​ខាង​សាសនា​ប្រកប​ដោយ​ចីរភាព​ដើម្បី​ពុះពារ​ឧបសគ្គ​នៃ​ការ​បែកបាក់គ្នា​យ៉ាង​ខ្លាំង​បណ្តាល​មក​ពី​សង្គ្រាម​ក្នុង​តំបន់​បាល់កង់ (Balkan) ​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៩០។​

នៅ​ក្នុង​ពីធី​សូត្រ​ធម៌​មួយ​សម្រាប់​មនុស្ស​ប្រមាណ​៦ម៉ឺន​៥ពាន់​នាក់​ កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​កីឡាដ្ឋាន​ក្រុង​ Sarajevo ដែល​ជា​និមិត្តរូប​នៃ​ភាព​ប្លែកៗ​គ្នា​ខាង​ពូជសាសន៍​និង​ខាង​សាសនា​នៅ​ក្នុង​អតីត​ប្រទេស​យូហ្គោស្លាវី (Yugoslavia) សម្តេច​បាន​រំឮក​អំពី​ទុក្ខ​វេទនា​ដែល​ប្រជារាស្ត្រ​បូស្ន៊ី​បាន​ជួប​ប្រទះ​ ដូចជា​ជំរុំ​ជន​ភៀស​ខ្លួន ផ្ទះ​សំបែង ​និង​រោងចក្រ​ដែល​បាន​ត្រូវ​បំផ្លាញ មនុស្ស​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង និង​ជីវិត​ដែល​មាន​ការ​បែក​ខ្ញែក ហើយ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា​ «មិន​ត្រូវ​មាន​សង្គ្រាម​ទៀតទេ»។

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​ប្រធាន Serb នៃ​គណៈ​ប្រធានាធិបតី​ដែល​មាន​សមាជិក​បី​នាក់​នៃ​ប្រទេស​បូស្ន៊ី គឺ​លោក Mladen Ivanic ​សម្តេច​ប៉ាប​បាន​មាន​បន្ទូល​ថា​ «សន្តិភាព​និង​ភាព​ចុះ​សម្រុង​គ្នា​រវាង​ជន​អំបូរ Croat អំបូឬ Serb និង​បូស្ន៊ី ព្រម​ទាំង​ការ​ផ្តើមគំនិត​ដើម្បី​ពង្រីក​សន្តិភាព​ និង​ភាព​សុខដុមរមនា​នេះ​ថែម​ទៀត​...ក្នុង​ចំណោម​ក្រុម​អ្នក​កាន់​សាសនា​មូស្លីម ពួក Hebrews និង​ក្រុម​អ្នក​គោរព​គ្រឹស្ត​សាសនា​មាន​សារៈសំខាន់​ដែល​ហួស​ពី​ការ​គិត​ទុកទៅ​ទៀត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG