ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេចប៉ាបអំពាវនាវ​ឲ្យ​មាន​ការ​រស់នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព​នៅ​តំបន់ Caucasus


សម្តេច​ប៉ាប Francis (កណ្តាល) លែង​សត្វព្រាប​ក្នុង​និមិត្ត​សញ្ញា​សន្តិភាព​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​សហគមន៍​ Chaldean នៅ​វិហារ​កាតូលិក​នៃ​ St. Simon Bar Sabbae ទីក្រុង Tbilisi​ ប្រទេស​ហ្សកហ្ស៊ី​កាល​ពី​ថ្ងៃទី​៣០ កញ្ញា ២០១៦។
សម្តេច​ប៉ាប Francis (កណ្តាល) លែង​សត្វព្រាប​ក្នុង​និមិត្ត​សញ្ញា​សន្តិភាព​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​សហគមន៍​ Chaldean នៅ​វិហារ​កាតូលិក​នៃ​ St. Simon Bar Sabbae ទីក្រុង Tbilisi​ ប្រទេស​ហ្សកហ្ស៊ី​កាល​ពី​ថ្ងៃទី​៣០ កញ្ញា ២០១៦។

សម្តេចប៉ាប​ Francis បានប្រារព្ធ​ពិធី​សូត្រធ៌មមួយ​នៅ​កណ្តាលវាល​នៅ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី នៅ​ពេល​ដែលព្រះអង្គបន្ត​ព្រះរាជ​បេសកកម្ម​សន្តិភាព​មួយ​នៅ​ក្នុង​តំបន់ Caucase ដែល​ទទួល​ឥទ្ធិពល​ប្រជែងគ្នា​រវាងប្រទេស​រុស្សី​និង​ពួក​បស្ចឹម​ប្រទេស។

មាន​ព្រះបន្ទូលនៅ​ក្នុងក្រុង​ Tbilisi ទៅ​កាន់អ្នកគោរព​សាសនា​នៃសហគមន៍​កាតូលិក​តូចមួយ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ សម្តចប៉ាប Francis បាន «លួង​ចិត្ត» ពួក​គេ​ត្រូវការ​ដើម្បី​រក​វិធី​ដោះស្រាយ​ជាមួយ «ចលាចល» ដែល​ពួកគេ​បានជួប​ប្រទះ​ក្នុង​ជីវិត​របស់​ពួកគេ។

ការ​ប្រជុំគ្នា​នេះ​ជា​ក្រុម​មនុស្សតិច​បំផុត​ដែលគេ​បាន​ឃើញនៅ​ក្នុង​ឱកាស​សូត្រធ៌ម​នៅ​កណ្តាល​វាលដែល​ប្រារព្ធ​ដោយ​សម្តេច​ប៉ាបក្នុង​ព្រះរាជ​ទស្សនកិច្​ចរបស់ព្រះ​អង្គក្នុង​ ១៦ ប្រទេស​។

​ពួក​អ្នកចាត់ចែងពិធី​សូត្រធ៌មនេះ​សង្ឃឹម​ថា​មានមនុស្សច្រើនជាង​ ៣.០០០នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សូត្រធម៌​នេះនៅ​ក្នុង​កីឡដ្ឋានមួយ​ដែល​មាន​ចំណុះ​២៥.០០០នាក់ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ហ្សកហ្ស៊ី។​

ពីរ​ថ្ងៃមុន​សម្តេចប៉ាបយាង​ទៅដល់ ព្រឹទ្ធាចារ្យ Ilia នៃ​ព្រះវិហារគ្រឹស្ត​អូស្សូដក់​ Orthodox Georgie បាន​ចេញផ្សាយសេចក្តី​ថ្លែងការណ៍មួយចែង​ថា​ពួក​អូស្សូដក់​ មិន​អាច​ចូលរួមក្នុងការ​សូត្រធ៌ម​កាតូលិក​បាន​ទេ​ពី​ព្រោះ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​ទ្រឹស្តី​ដែល​មាន​ចាប់តាំង​ពីឆ្នាំ ១០៥៤ មក​ដែល​បាន​បែងចែក​គ្រឹស្តសាសនា​ជាសាខា​ខាង​កើត​និង​សាខា​ខាងលិច។

សម្តេចប៉ាប Francis បានជួប​ជាមួយ​ព្រឹទ្ធាចារ្យ Ilia ​បន្ទាប់​ពី​យាង​ទៅ​កាល​ពី​ថ្ងៃ​សុក្រ​ហើយ​ព្រះអង្គ​គ្រោង​នឹង​មានជំនួប​មួយ​លើកទៀត​ជាមួយ​ព្រឹទ្ធាចារ្យ​រូបនេះ​នៅ​យប់ថ្ងៃ​សៅរ៍​តាម​ពេល​វេលា​ប្រទេស​ហ្សកហ្ស៊ី​។

កាល​ពី​ថ្ងៃ​សុក្រ​ សម្តេចប៉ាប Francis បានអំពាវនាវឱ្យមាន »ការរួមរស់ជាមួយ​គ្នា» ដោយ​សន្តិវិធី​នៅក្នុង​អតីត​តំបន់នៃ​សហភាព​សូវៀត​ដែល​មាន​ជម្លោះ​ច្រើន​នៅ​ពេលព្រះអង្គ​ចាប់​ផ្តើមព្រះរាជ​ទស្សនកិច្ចបី​ថ្ងៃ​ដែលនៅ​ក្នុង​នោះ​ព្រះអង្គ​នឹង​យាង​ទៅ​ទស្សនា​ប្រទេស Azerbaijan នៅ​ពេលតែ​ប៉ុន្មាន​ខែ​ក្រោយពី​ព្រះអង្គ​បាន​យាង​ទៅបំពេញ​ព្រះរាជ​ទស្សកិច្ច​ក្នុង​ប្រទេសArmenie ដែលជា​សត្រូវ​របស់​ប្រទេស Azerbaijan៕

XS
SM
MD
LG