ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ឥណ្ឌា​ ខណៈ​មាន​ភាពតានតឹង​ពាណិជ្ជកម្ម និង​វិបត្តិ​ជាមួយ​អ៊ីរ៉ង់


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Raveesh Kumar បាន​ថ្លែង​ថា​ លោក Pompeo និង​លោក Modi បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញ​ទៅមក​ ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ជា​ដៃគូ​រវាង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ក្នុងរដ្ឋធានី​នៃ​ប្រទេសឥណ្ឌា​នៅ​ថ្ងៃពុធនេះ​ ខណៈភាពតានតឹង​ផ្នែកពាណិជ្ជកម្ម​និង​ការ​ដំឡើង​ពន្ធគយ​កំពុង​កើនឡើង​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​ដៃគូ​នៃប្រទេស​ទាំងពីរ។

នៅ​ព្រឹក​ថ្ងៃពុធ​នេះ​លោក Pompeo បានជួបប្រជុំ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ហើយ​បន្ទាប់​បាន​ជួបប្រជុំ​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ លោក Jaishankar។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Raveesh Kumar បាន​ថ្លែង​ថា​ លោក Pompeo និង​លោក Modi បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញ​ទៅមក​ ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ជា​ដៃគូ​រវាង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក។

លោក Kumar បាន​ថ្លែង​ថា «ភាគី​ទាំងពីរ​កំពុង​ធ្វើការ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រកយុទ្ធសាស្រ្ត​ភាព​ជាដៃ​គូកាន់​តែ​ស៊ី​ជម្រៅ»។

លោក Pompeo បាន​ធ្វើដំណើរ​ទៅ​ដល់​ទីក្រុង​ញ៉ូដេលី​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ បន្ទាប់​ពី​បញ្ចប់​ដំណើរទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត រាជាណាចក្រអេមីរ៉េត​អារ៉ាប់រួម និង​ប្រទេសអាហ្វហ្គានីស្ថាន​ដើម្បី​គៀងគរ​រក​សម្ព័ន្ធភាព​សកល​ប្រឆាំង​នឹង​អ៊ីរ៉ង់។

ដំណើរទស្សនកិច្ច​របស់​លោក​នៅ​លើកនេះ​គឺ​ជា ​ការភ្ជាប់ទំនាក់ទំនង​ថ្នាក់កំពូល​ជាលើក​ទីមួយ​រវាង​ឥណ្ឌា​និង​អាមេរិក​ចាប់តាំង​ពី​លោក Modi បាន​ជាប់ឆ្នោត​ម្តង​ទៀត​កាល​ពី​ខែមុន។ ប្រទេសទាំងពីរ​បាន​ហៅគ្នា​ទៅវិញ​ទៅមក​ថា​ជា​ដៃគូយុទ្ធសាស្រ្ត បើ​ទោះ​បី​ជា​មាន​ការសងសឹក​ដំឡើង​ពន្ធគយ​ដាក់គ្នា​លើ​ទំនិញ​មួយចំនួន​នៅក្នុង​ខែនេះ​ក៏ដោយ។

ប្រទេសឥណ្ឌា​បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​អាមេរិក​ចំនួន ២៨មុខ រួម​មាន​គ្រាប់​ធញ្ញជាតិ និង​គ្រាប់ អាល់ម៉ុនកាល​ពី​ថ្ងៃទី១៦ ខែមិថុនា​ ដែល​ជា​ការ​សងសឹកទៅ​លើ​សហរដ្ឋអាមេរិក​ដែល​បាន​បញ្ចប់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃទី១​ ខែមិថុនា​មក។

រដ្ឋបាល​លោក Trump បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​ឥណ្ឌាមួយ​ចំនួន​រួម​ទាំង​អាលុយមីញ៉ូម និង​ដែកថែប​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG