ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ស្ថិត​នៅ​​ប្រទេស​ថៃ ខណៈការ​ចរចា​ជា​មួយ​មន្រ្តី​កូរ៉េខាង​ជើង​​​​​​​មានភាព​មិន​ប្រាកដ​ប្រជា


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ចូលរួមសន្និសីទសារព័ត៌មានជាមួយភាគីខាងប្រទេសថៃ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងបាងកក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ចូលរួមសន្និសីទសារព័ត៌មានជាមួយភាគីខាងប្រទេសថៃ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងបាងកក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

លោក​រដ្ឋ​មន្រ្តីការ​បរទេស Pompeo ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​ជំនួប​រវាង​សហរដ្ឋ​អាមេ​រិក​និង​សមាគម​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្ប៍​នេះ​ជាមួយ​សមភាគី​របស់​លោក​​នៅ​ក្នុង​ទីក្រុង​បាង​កកថា រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ានជា​ច្រើន ​មាន​ទស្សន​ដូច​គ្នា​អំពី​សន្តិសុខ សន្តិភាព​និង​វិបុលភាព​នៅ​ក្នុង​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ស្ថិត​នៅ​ក្នុង​ប្រ​ទេសថៃ​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន​ដែលកើត​មាន​ឡើង​ទើប​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ ការសាកល្បង​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​នៅពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េខាង​ជើង ​ដែល​ជា​ការ​បាញ់​លើក​ទី២​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិន​ដល់​មួយ​សប្តាហ៍​ផង។

លោក​រដ្ឋ​មន្រ្តីការ​បរទេស Pompeo ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​ជំនួប​រវាង​សហរដ្ឋ​អាមេ​រិក​និង​សមាគម​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្ប៍​នេះ​ជាមួយ​សមភាគី​របស់​លោកនៅ​ក្នុង​ទីក្រុង​បាង​កក ​បាន​និយាយថា រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ានជា​ច្រើន ​មាន​ទស្សន​ដូច​គ្នា​អំពី​សន្តិសុខ សន្តិភាព​និង​វិបុលភាព​នៅ​ក្នុង​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ក្នុង​សុន្ទរកថា​បើកសន្និសីទ​នោះ លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង Pompeo មាន​ប្រសាសន៍​ទៀត​ថា​ «​ជា​ច្រើន​ទសវត្សរ៍មក​ហើយ ​វិស័យ​ការទូត​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន ​បាននាំ​ឲ្យ​មាន​ភាព​ជា​ដៃគូដែល​គោរព​អធិបតេយ្យ​ប្រទេស​របស់​យើង​ទៅ​វិញ​ទៅមក​តាំង​ចិត្ត​ដល់​នីតិរដ្ឋ សិទ្ធិ​មនុស្ស​និង​ការរីក​លូតលាស់​ខាងសេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​»។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក ​ក៏​ធ្វើ​សុន្ទរកថាស្តីពី​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​របស់​សហ រដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់នោះ​ដែរ។

នៅពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ ​លោក​រដ្ឋ​មន្រ្តីការ​បរទេស Pompeo បាន​ត្រូវគេសួរ​ថា​នៅពេល​ដែល​ការ​ចរចា​សហរដ្ឋ​អាមេរិក​ជាមួយ​ពួក​មន្រ្តី​កូរ៉េ​ខាងជើង​ចាប់​ផ្តើម​នោះ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Pompeo បាន​មាន​ប្រសាសន៍​ថា «មានការ​ងារ​ចាប់​ផ្តើម​មុន​ដំបូង​បន្តិច​បន្តួចបាន​ធ្វើ។ខ្ញុំ មិន​ចង់​កំណត់​កាល​បរិច្ឆេទ​ទេ ក៏ប៉ុន្តែខ្ញុំសង្ឃឹម​ថា មិន​យូរពែកទេ យើង​នឹង​មាន​អ្នក​តំណាង​ពិសេស​គឺ​លោក Stephen Biegun ដែល​នឹង​អង្គុយ​ជាមួយ​អ្វី​ដែល​ខ្ញុំ​គិតថា ​ជា​មួយ​សមភាគី​ថ្មី​មក​ពី​កូរ៉េខាង​ជើង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG