ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Pompeo អំពាវនាវ​ឲ្យ​​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នកកាសែត​​ Reuters ២​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ


លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Pompeo បាន​ជួប​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា Kyaw Tin នៅ​ក្នុង​ប្រទេស​សិង្ហបូរី នៅ​ថ្ងៃ​សៅរ៍ទី​០៤ សីហា ២០១៨។
លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Pompeo បាន​ជួប​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា Kyaw Tin នៅ​ក្នុង​ប្រទេស​សិង្ហបូរី នៅ​ថ្ងៃ​សៅរ៍ទី​០៤ សីហា ២០១៨។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Pompeo បាន​ជួប​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា Kyaw Tin នៅ​ក្នុង​ប្រទេស​សិង្ហបូរី នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះ​លែង​អ្នក​យកព័ត៌មាន Reuters ២​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា. Heather Nauert បាន​ប្រាប់ VOAថា លោក Pompeo ​បាន​លើក​រឿង​នេះឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំរបស់​លោក​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា ហើយ​បាន​ថ្លែង​ថា​ស.រ.អា.​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឃុំឃាំង​អ្នក​ទាំង​២​ជា​បន្ត។ អ្នក​យក​ព័ត៌មាន​ទាំង​២​នាក់​ត្រូវ​បាន​តុលាការមីយ៉ាន់ម៉ា​ចោទ​ប្រកាន់​ក្នុងបទ​ទទួល​ឯកសារ​ផ្ជាប់​ទាក់​ទង​នឹង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ ប្រឆាំង​នឹង​ពួក​កង​ជីវពល​ Rohingya ​នៅ​ខេត្តភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា គឺ​ខេត្ត Rakhine។

លោក Pompeo ​និងលោក​រដ្ឋ​មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា Kyaw Tin បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​មេដឹកនាំ​ក្នុង​តំបន់​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍៕

XS
SM
MD
LG