ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិក​មាន​ទុទ្ទិដ្ឋិនិយម​អំពី​បញ្ហា​ពូជ​សាសន៍


ប៉ូលិសម្នាក់មកដល់កន្លែងកាន់ទុក្ខនៅឯទីស្នាក់ការប៉ូលិស Dallas នៅថ្ងៃ១១ កក្កដា ២០១៦។
ប៉ូលិសម្នាក់មកដល់កន្លែងកាន់ទុក្ខនៅឯទីស្នាក់ការប៉ូលិស Dallas នៅថ្ងៃ១១ កក្កដា ២០១៦។

ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន មាន​ទុទ្ទិដ្ឋិនិយម​កាន់តែ​ខ្លាំង​ឡើង​អំពី​ទំនាក់ទំនង​ពូជ​សាសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

យោង​តាម​ការស្ទង់មតិ​ថ្មី​មួយ​ដោយ​បណ្ដាញ​សារព័ត៌មានWashington Post និង ABC News បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​ចំនួន​៦៣​ភាគរយ គិត​ថា ទំនាក់ទំនង​ពូជ​សាសន៍ នៅ​ក្នុង​ប្រទេស​នេះ មាន​សណ្ឋាន​អាក្រក់។ ចំនួន​ពលរដ្ឋ​អាមេរិកដែល​យល់​បែប​នេះ​ បាន​កើន​ឡើង​ពី​៤៨​ភាគរយ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ទៀត​កាល​ពី​ឆ្នាំ​មុន។

ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្រ្វិក មាន​៧២​ភាគរយ មាន​ទុទ្ទិដ្ឋិនិយម​អំពី​ទំនាក់​ទំនង​ពូជសាសន៍​នេះ។

ភាព​អស់សង្ឃឹម​កាន់តែ​ខ្លាំង​ឡើង​នេះ អាច​បណ្តាល​ភាគច្រើន​មក​ពី​ការ​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​ដោយ​ប៉ូលិស​ជាបន្តបន្ទាប់ និង​ការបាញ់​ប៉ូលិស​វិញ ដោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅក្រុងDallas រដ្ឋ​តិចសាស់ កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​បែកខ្ញែក​គ្នា​ខាង​ពូជសាសន៍ ដែល​ពលរដ្ឋ​អាមេរិក​កំពុង​មាន​អារម្មណ៍​នេះ អាច​ចំណេញ​ដល់​បេក្ខជន​ប្រធានាធិបតី​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hillary Clinton ។

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ពលរដ្ឋ​អាមេរិកាំង​៥៨​ភាគរយ​មាន​ជំនឿ​ទុកចិត្ត​លើ​លោកស្រី Hillary Clinton ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ពូជសាសន៍​នេះ។

មាន​ពលរដ្ឋ​អាមេរិក​តែ​២៦​ភាគរយ​ប៉ុណ្ណោះ ដែល​គិត​ថា គូប្រជែង​របស់​លោក​ស្រីClinton គឺ​លោក​ Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ អាច​មាន​សមត្ថភាព​ ដោះស្រាយ​បញ្ហា​នេះ​បាន ទោះបីជា លោកDonald Trump បាន​និយាយ​ថា រូបលោក«គឺ​មនុស្ស​ដែល​ប្រកាន់ពូជសាសន៍​តិច​ជាង​គេ​បំផុត»ក៏ដោយ៕

XS
SM
MD
LG