ទោះណាជាគ្មានវត្តមានគណបក្សប្រឆាំងធំជាងគេនៅក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជានៅថ្ងៃអាទិត្យស្អែកនេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេសនៅតែមានវត្តមានខ្លាំងនៅក្នុងការឃោសនាបោះឆ្នោត ទាំងតាមបណ្តាញព័ត៌មានសង្គមនិងតាមផ្លូវថ្នល់។
មិនដូចជាហេតុការណ៍កាលពីឆ្នាំ២០១៣ទេដែលនៅពេលនោះក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងរាប់ពាន់នាក់បានធ្វើក្បួនដង្ហែតាមផ្លូវថ្នល់យុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំនេះគ្មានការប្រកួតប្រជែងទេ។ក៏ប៉ុន្តែគណបក្ស CPP បានធ្វើការច្រើនដើម្បីបង្ហាញរូបភាពនៃការឃោសនាបោះឆ្នោតហ៊ឹកហ៊ាក់ដោយមានមនុស្សច្រើននាក់បានចូលរួមក្នុងព្រឹត្តិការណ៍លម្អៀងទៅខាងគណបក្ស CPP។
លោកមាស នី ដែលជាអ្នកវិភាគនយោបាយបាននិយាយថា «ប្រសិនបើមានមនុស្សច្រើននាក់ទៅបោះឆ្នោត គណបក្ស CPP នឹងអាចបង្ហាញថានៅមានមនុស្សច្រើននាក់ដែលគាំទ្រពួកគេ។ នេះមិនមែនជាការបោះឆ្នោតមួយមានភាពប្រកួតប្រជែងទេ»។
គណបក្ស CNRP បានត្រូវរំលាយដោយសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីខែវិច្ឆិកា។ រដ្ឋាភិបាលបានចោទប្រកាន់គណបក្សនេះថាបានឃុបឃិតជាមួយប្រទេសមហាអំណាចបរទេសដើម្បីទម្លាក់នាយករដ្ឋមន្ត្រីហ៊ុនសែនពីអំណាចទោះណាជាសឹងតែគ្មានភស្តុតាងទាំងស្រុងដើម្បីគាំទ្រការអះអាងនេះក៏ដោយ៕