ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបែកបាក់​នយោបាយ​កាន់តែ​ធំ ខណៈ​សក្ខីកម្ម​អំពី​ការវាយ​ប្រហារ​សភា​អាមេរិក​ចាប់ផ្តើម


រូបឯកសារ៖ ហ្វូងអ្នកគាំទ្រ​លោក​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump​ ប៉ះទង្គិចជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​នៅ​មាត់ទ្វារ​មួយ​ដែល​ពួកគេ​បាន​ទម្លាយ​ គ្រាដែល​ពួកគេ​សម្រុក​ចូល​អគារ​វិមានសភា​​កាពីតូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ហ្វូងអ្នកគាំទ្រ​លោក​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump​ ប៉ះទង្គិចជាមួយ​មន្រ្តី​អនុវត្ត​ច្បាប់​នៅ​មាត់ទ្វារ​មួយ​ដែល​ពួកគេ​បាន​ទម្លាយ​ គ្រាដែល​ពួកគេ​សម្រុក​ចូល​អគារ​វិមានសភា​​កាពីតូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ការ​ពារ​វិមាន​សភា​អាមេរិក នឹង​ចូល​ខ្លួនបំភ្លឺដំបូង​គេ​ក្នុង​ការ​ចាប់​ផ្តើម​សវនាការរបស់​គណៈ​កម្មាធិការ​ជ្រើសរើស​ដោយ​រដ្ឋ​សភាដើម្បី​ស្រាវជ្រាវការ​វាយ​ប្រហារ​ទៅ​លើ​សភាកាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ កន្លង​ទៅ។​

ការ​បង្កើត​គណៈកម្មាធិការនេះ​ និង​សមាសភាព​របស់​គណៈ​កម្មាធិការ​នេះ​ បាន​ធ្វើ​ឲ្យមាន​ការ​បែក​បាក់នយោបាយកាន់​តែធំរវាង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជា​ធិបតេយ្យ។​ ​

សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​ពី​ដំបូង​ឡើយ​ បាន​ស្នើ​ឲ្យ​មានគណៈ​កម្មការ​ឯករាជ្យ​មួយ​ ដោយ​ផ្អែក​ទៅ​លើ​ជោគជ័យ​ដែល​គណៈកម្មការធ្លាប់​ទទួល​បានក្នុង​ការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ភេរវកម្ម​ នៅ​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១១ ​ខែកញ្ញា​ ឆ្នាំ​២០០១។​ ​

ក្រុម​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​សាធារណ​រដ្ឋក្នុង​រដ្ឋ​សភា បានឯកភាព​គ្នា​ទៅ​លើ​ផែន​ការ​សម្រាប់​គណៈ​កម្មការ​ឯករាជ្យ​មួយ។​ មាន​ការ​យល់​ស្រប​គ្នាទៅ​លើ​សំណើ​ជា​ច្រើន​របស់​គណបក្ស​សាធារណ​រដ្ឋ។​

គណៈ​កម្មការ​នេះ ​នឹង​មាន​សមាជិក​ស្មើ​គ្នា​មក​ពីគណបក្សទាំងពីរ​ ដោយ​កំណត់​បញ្ចប់របាយ​ការណ៍​ត្រឹម​ដំណាច់​ឆ្នាំនេះ។​

កាលពីពាក់​កណ្តាល​ខែ​ឧសភា ​គណៈកម្មការ​នេះ បាន​ទទួល​ការគាំទ្រក្នុង​រដ្ឋសភា​ ដោយ​សំឡេង​២៣៥​ ទល់​នឹង​១៧៥ ​ដោយ​ក្នុង​នោះ​សមាជិក​សភា​ខាង​គណបក្ស​សាធារណ​រដ្ឋ​ចំនួន​៣៥​នាក់​ បាន​បោះ​ឆ្នោត​គាំទ្របង្កើត​គណៈ​កម្មការ​នេះ​ឡើង។​ ​

ប្រធាន​រដ្ឋសភា​ ​លោក​ស្រី ​Nancy Pelosi ​បាន​តែង​តាំងសមាជិករដ្ឋ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ទី​២​ គឺ​លោក​ Adam Kinzinger ​ទៅ​ក្នុង​គណៈកម្មការ​នោះ​កាល​ពី​ថ្ងៃ​ចន្ទ។​ លោក Kinzinger ​និងលោកស្រី​ Liz Cheney ​ជាសមាជិក​គណបក្សសាធារណរដ្ឋ​ ដែល​បាន​បោះ​ឆ្នោតជា​មួយ​គណបក្ស​ប្រជា​ធិបតេយ្យ​ ក្នុង​ការ​បង្កើត​គណៈ​កម្មាធិការ​ស៊ើប​អង្កេតការ​វាយ​ប្រហារ​សភា​អាមេរិក​នោះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG