លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានយល់ព្រមផ្តល់តួនាទីកាន់តែធំឡើងដល់ យោធាសហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយដល់កងកម្លាំងយោធាក្នុងប្រទេសនេះ ដើម្បីវាយប្រយុទ្ធនឹងក្រុមតាលីបង់។
គម្រោងការថ្មីដែលកើតឡើងបន្ទាប់ពីមានការពិភាក្សាដេញដោលអស់រយៈពេលជា ច្រើនខែមកនេះ នឹងអនុញ្ញាតឲ្យមានការបង្កើនការវាយប្រហារតាមអាកាសបន្ថែម ទៀតលើពួកតាលីបង់ ប្រសិនបើមានការចាំបាច់។ ហើយពិសេសជាងនេះទៀតគឺ អនុញ្ញាតឲ្យកងទ័ពអាមេរិកាំងមានជម្រើសច្រើនលើវិធីសាស្ត្រដែលគេអាចសហការ ជាមួយកងកម្លាំងប្រទេសអាហ្វហ្គានីស្ថាន។ គម្រោងនេះមិនពាក់ព័ន្ធនឹងកងកម្លាំង សហរដ្ឋអាមេរិកដីគោកទេ។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតីដែលនឹងត្រូវកំណត់តួនាទីឡើងវិញចំពោះ កងទ័ពអាមេរិកក្រោយរយៈពេលជាង១ឆ្នាំនេះ ក៏បានកើតឡើងបន្ទាប់ពីកងកម្លាំង ប្រយុទ្ធអន្តរជាតិបានបញ្ចប់បេសកកម្មរបស់ពួកគេ ហើយទុកឲ្យកងកម្លាំងប្រទេស អាហ្វហ្គានីស្ថានធ្វើសង្គ្រាមជាមួយក្រុមតាលីបង់តែឯកឯង។
ការណ៍នេះក៏កើតឡើងមុនពេល៦ខែដែលសហរដ្ឋអាមេរិកត្រូវកាត់បន្ថយកងទ័ពរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថានពីចំនួន៩.៨០០នាក់មកត្រឹម ៥.៥០០នាក់ ដែលលោក អូបាម៉ា បានបញ្ជាក់ថានឹងធ្វើនៅឆ្នាំ២០១៧៕