កម្រងរូបភាព៖ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបបានបិទបញ្ចប់ការឃោសនាគោលនយោបាយខ្លួន
នៅក្នុងខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនានេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនាខាងមុខ។ ក្បួនឃោសនារបស់គណបក្សកាន់អំណាចក្នុងខេត្តសៀមរាបនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដោយមានអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ៕