ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​ហិង្សា​សួន​ប្រជាធិបតេយ្យ


លោកស្រី​ មូរ សុខហួរ​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​​កោះហៅ​ឱ្យ​ទៅ​បំភ្លឺនៅព្រឹក​ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​។
លោកស្រី​ មូរ សុខហួរ​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​​កោះហៅ​ឱ្យ​ទៅ​បំភ្លឺនៅព្រឹក​ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​។

តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅ​សមាជិក​នៃ​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​ចូល​ទៅ​បំភ្លឺ​បន្ថែម​ទៀត​ទាក់​ទង​នឹង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ​ដែល​បាន​កើត​មាន​ឡើង​តាំង​ពី​ខែកក្កដា​ឆ្នាំ​មុន។​

លោកស្រី​ មូរ សុខហួរ​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកោះហៅ​ឱ្យ​ទៅ​បំភ្លឺនៅព្រឹក​ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​។

លោកស្រី​បាន​ប្រាប់​VOA ​នៅថ្ងៃ​ពុធ​នេះ​ថា លោក​ស្រី​នឹង​ទៅ​បំភ្លឺ​តាម​ការកោះហៅ។

រីឯ​លោក​មាជ​ សុវណ្ណារ៉ា​ មន្ត្រី​ព័ត៌មាន​របស់​គណបក្សត្រូវបាន​កោះ​ហៅ​ឱ្យទៅ​បំភ្លឺ​នៅ ថ្ងៃ​ទី​១៩ ខែ​ឧសភា​ខាងមុខ​នេះ​ដែរ។

អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យកាលពីថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤​បាន​កើត​មាន​ឡើងក្នុង​ខណៈ​ពេល​ដែល​មាន​បាតុកម្ម​ទាមទារ​ឱ្យ​បើក​សួន​នោះ​ឡើងវិញ​ហើយ​បាន​ឈាន​ទៅ​មាន​ការ​ប៉ះពាល់​ទង្គិច​គ្នា​រវា​ង​ក្រុម​បាតុករ​នៃ​គណបក្ស​ប្រឆាំង​ដែល​ពុំ​ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​និង​ក្រុម​សន្តិសុខ​ដែល​ជួល​ដោយ​សាលាខណ្ឌ​ដូនពេញ។

មាន​មនុស្ស​ជាង​៤០នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​ហិង្សា​នោះ។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ​គឺ​ជា​កងសន្តិសុខ។ លោកស្រី​មូរ សុខហួរ​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​នៅ​ក្បែរ​កន្លែង​កើតហេតុ៕

XS
SM
MD
LG