ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​រាជធានីភ្នំពេញកាត់​ទោស​អ្នកវិភាគ​​គឹម សុខ​ឲ្យជាប់ពន្ធនាគារ​១៨​ខែ


រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ (ហ៊ុល រស្មី/VOA)

ការសម្រេច​ផ្តន្ទាទោស​ លោក គឹម សុខ​ តាមបណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រីហ៊ុន​ សែន​ នេះ​​ធ្វើឡើង​ ដោយ​លោកចៅក្រម​ គី ឬទ្ធី​​ បាន​ប្រកាស​ថា​ អ្នកវិភាគ​រូបនេះ​ ​ទទូលស្គាល់​​ការ​អធិប្បាយ​របស់​ខ្លួន​​ ជាមួយ​វិទ្យុអាសេរី​ ដែលបាន​ធ្វើ​ឡើង​កាលពីខែកុម្ភៈ​។​ ​

លោក​ គី ឬទ្ធី ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ​បានសម្រេច​ផ្តន្ទា​ទោស​ អ្នកវិភាគ​នយោបាយ​ លោក​ គឹម សុខ​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨​ ខែ​ ​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​»។

ការសម្រេច​ផ្តន្ទាទោស​ លោក គឹម សុខ​ តាមបណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រីហ៊ុន​ សែន​ នេះធ្វើឡើង​ ដោយ​លោកចៅក្រម​ គី ឬទ្ធី បាន​ប្រកាស​ថា​ អ្នកវិភាគ​រូបនេះ​ ​ទទូលស្គាល់ការ​អធិប្បាយ​របស់​ខ្លួន ជាមួយ​វិទ្យុអាសេរី​ ដែលបាន​ធ្វើ​ឡើង​កាលពីខែកុម្ភៈ​។​ ​

នៅ​មុនពេល​អាជ្ញាធរចាប់​ឃុំខ្លួន និងបញ្ជូន​លោក​ គឹម សុខ​ ទៅតុលាការ​ អ្នកវិភាគ​រូបនេះ​ ​បាន​និយាយ​ជាមួយ​វិទ្យុអាសេរីថា​ ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​មិនអាចរក​មុខ​ឃាត​ករ​ពិត ​សម្លាប់​លោក​ កែម ឡី​ លោក​ ជា​ វិជ្ជា​ ព្រះ​សង្ឈ​ សម​ ប៊ុន​ធឿន​ ​និង​លោក​ឈុត​ វុទ្ធី​ ​ជា​ដើម។

លោក​ ជួង ជូងី​ មេធាវី​ការពារក្តី​ លោក​ គឹម សុខ​ ដែលមិន​បាន​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា​ ដំណើរ​ការ​កាត់ក្តី​របស់​កូនក្តី​លោក​ បាន​ជួប​ភាព​អយុត្តិធម៌​តាំងពី​ដំណាក់​កាល​ ដែល​អយ្យការ​បាន​ចោទប្រកាន់​កូន​ក្តី​លោក។ លោក​ថា​ កូន​ក្តី​លោក​ព្យាយាម​ លើក​ជាសំណើរ​ហៅលោក​ហ៊ុន សែន​ ដែល​ជា​ដើម​បណ្តឹង​មក​តទល់​រឿង​ក្តីនេះ​ តែ​តុលាការ​ជារឿយៗ​បាន​ច្រាន​ចោល​សំណើរ​នោះ​។ ​លោក​ មេធាវី ជួង ជូងី​ ចាត់​ទុក​ការ​កាត់​ទោស​។

រូបឯកសារ៖ លោក​មេធាវី​ ជួង ជូងី​ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រោយ​សាលាឧទ្ធរណ៍​អំពីការ​ចង់​បាន​របស់លោក​ គឹម សុខ​ ក្នុង​ការ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)
រូបឯកសារ៖ លោក​មេធាវី​ ជួង ជូងី​ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រោយ​សាលាឧទ្ធរណ៍​អំពីការ​ចង់​បាន​របស់លោក​ គឹម សុខ​ ក្នុង​ការ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)

«​ការដែល​ដាក់​ទោសលោក​ គឹម សុខ​ ក្នុង​រឿងវិភាគ​តាម​វិទ្យុយ៉ាងនេះ​ ធ្វើឲ្យ​អ្នកផ្សេង​ទៀត កាន់​តែ​ភ័យ​ខ្លាច​ អត់​ហ៊ាន​ផ្តល់​ការវិភាគ ឬក៏អត់​ហ៊ាន​បញ្ចេញ​យោបល់​តាម​បណ្តាញ​សារព័ត៌មាន​ផ្សេង​ៗ​ ឬក៏ដល់​វិទ្យុអី​ផ្សេងៗ​អញ្ចឹង​»។

​បន្ថែម​លើការ​កាត់​ទោស​ឲ្យលោក​ គឹម សុខ​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ ១៨ខែ​ លោក​ចៅក្រម គី ឬទ្ធី​ បាន​បង្គាប់​ឲ្យ​ អ្នកវិភាគ​នយោបាយ​រូបនេះ​ បង់​ប្រាក់​ពិន័យចំនួន​ ៨​លានរៀល​ចូល​ថវិកាជាតិ​ និង​សំណង​ជំងឺចិត្ត​ដល់​លោក​ ហ៊ុន​ សែន​ ដែល​ជាដើមបណ្តឹង​ចំនួន​ ៨០០លានរៀល​ (ឬប្រមាណ​ជា ២០​ម៉ឺន​ដុល្លារ​អាមេរិក​)៕

XS
SM
MD
LG