ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​​ថា​ខ្លួន​នឹង​ការ​បង្កើន​វត្តមាន​នៅ​ដែន​សមុទ្រ​ដើម្បី​ការពារ​ទឹកដី​និង​ធនធាន


ឆ្មាំ​ល្បាត​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន​ជិះ​លើ​ទូក​តូច​មួយ ខណៈ​ដែល​ពួកគេ​បើក​ទៅ​ជិត​នាវា​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី​១៣ ឬទី១៤ ខែមេសា ឆ្នាំ២០២១។
ឆ្មាំ​ល្បាត​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន​ជិះ​លើ​ទូក​តូច​មួយ ខណៈ​ដែល​ពួកគេ​បើក​ទៅ​ជិត​នាវា​របស់​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី​១៣ ឬទី១៤ ខែមេសា ឆ្នាំ២០២១។

ប្រទេស​ហ្វីលីពីន​កំពុង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​ពង្រាយ​នាវា​និង​យន្ដហោះ​ជា​ច្រើន​ថែម​ទៀត​ដើម្បី​ការពារ​ទឹកដី​និង​ធនធាន​សមុទ្រ​របស់​ខ្លួន។ នេះ​បើតាម​ ក្រុម​ការងារ​រដ្ឋាភិបាល​ដែល​បាន​និយាយ​កាលពី​ថ្ងៃពុធ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ហ្វីលីពីន​បាន​បង្កើន​វោហារសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ ​នៅក្នុង​ការ​ប្រ ឆាំង​នឹង​អ្វី​ដែល​ប្រទេស​នេះ​និយាយ​ថា ជា​អាកប្បកិរិយា​គំរាមកំហែង​របស់​កង​នាវា​ចិន​នៅ ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដែល​មាន​ទំហំ​២០០ ​ម៉ាយល៍​ របស់​ហ្វីលីពីន​ ក្រោយពី​ប្រទេស​ហ្វីលីពីន​រក្សា​ទំនាក់​ទំនង​រយៈពេល​៤​ឆ្នាំជា​មួយ​ចិន​ដែល​ជា​គូប្រជែង​ជា​ប្រវត្តិសាស្ត្រ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ការងារ​ហ្វីលីពីន​អំពី​សមុទ្រ​ចិន​ខាងត្បូង​និយាយ​ថា៖ «យើង​កំពុង​ប្រើគ្រប់​មធ្យោបាយ​ដែល​អាច​មាន​ដើម្បី​ការពារ​ទឹកដី​និង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​យើង»។

ការ​ដាក់​ពង្រាយ​នាវា​និង​យន្តហោះ​នេះ​គឺជា​ចំណាត់ការ​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ជម្លោះ​ដែល​កំពុង​កើតមាន​ជាមួយ​ប្រទេស​ចិន​លើអ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និយាយ​ថា​ «ហ្វូង​កប៉ាល់​នេសាទ» ចិន​រាប់រយគ្រប់គ្រង​ដោយ​កង​ជីវពល​ដែល​គាំទ្រ​ដោយ​រដ្ឋចិន។ ប្រទេស​ចិន​បាន​បដិសេធ​ថា​ មិនមាន​ក្រុម​ជីវពល​នៅ​លើ​កប៉ាល់​ទាំង​នោះទេ។

ក្រុម​ការងារ​នេះ​និយាយ​ថា លោក​ប្រធានាធិបតី Rodrigo Duterte បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​បន្ត​«ល្បាត​ដែន​អធិបតេយ្យ​របស់​ខ្លួន» និង​បង្កើន​ប្រតិបត្តិការ​ប្រឆាំង​ការ​នេសាទ​ខុសច្បាប់​ដែល​មាន​បានជូន​ដំណឹង​និង​គ្មាន​ច្បាប់​នៅក្នុង​ដែនទឹក​របស់​ខ្លួន។

នាវា​ចំនួន​៩គ្រឿង​របស់​កង​ឆ្មាំ​សមុទ្រ​និង​ការិយាល័យ​ជលផល​និងយន្ដហោះ​ឆ្មាំ​សមុទ្រ​មួយ​គ្រឿង​និង​ទូក​ល្បឿន​លឿន​ត្រូវបាន​ដាក់​ពង្រាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ រួម​ទាំង​កោះ​នៅ​ដែនទឹកគ្រប់ គ្រង​ដោយ​ហ្វីលីពីន​នៅ​ប្រជុំ​កោះ Spratly។ ប្រទេស​ហ្វីលីពីន​បាន​ដាក់ពាក្យ​តវ៉ា​តាម​ផ្លូវ​ទូត​ជាច្រើន​ ​អំពី​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG