ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមទាហាន​ហ្វីលីពីន​និង​អូស្ត្រាលី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង


សមាជិកឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមើលកប៉ាល់​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ដែល​រាំង​ផ្លូវ​របស់​ពួកគេ អំឡុងពេល​បេសកកម្មផ្គត់ផ្គង់ឡើងវិញ​ដោយ​ទូកស៊ីវិល​ដែល​កងទ័ព​ជើងទឹក​ហ្វីលីពីន​បាន​ជួលដើម្បី​បញ្ជូន​ការផ្គត់ផ្គង់ដល់​នាវាកងទ័ពជើងទឹក​ហ្វីលីពីន នៅ​សមុទ្រ​ចិនខាងត្បូង នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
សមាជិកឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមើលកប៉ាល់​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ដែល​រាំង​ផ្លូវ​របស់​ពួកគេ អំឡុងពេល​បេសកកម្មផ្គត់ផ្គង់ឡើងវិញ​ដោយ​ទូកស៊ីវិល​ដែល​កងទ័ព​ជើងទឹក​ហ្វីលីពីន​បាន​ជួលដើម្បី​បញ្ជូន​ការផ្គត់ផ្គង់ដល់​នាវាកងទ័ពជើងទឹក​ហ្វីលីពីន នៅ​សមុទ្រ​ចិនខាងត្បូង នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ទីភា្នក់ងារ​សារព័ត៌មាន​បារាំង​ AFP ​បានរាយការណ៍​ថា​ ក្រុម​ទាហាន​អូស្ត្រាលី​និង​ហ្វីលីពីនធ្វើ​សមយុទ្ធ​នៅ​ថ្ងៃសុក្រ​នេះ​នៅជិត​កន្លែង​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាងត្បូងដែល​ប្រទេស​ចិនបាន​ទាមទារ​ថា​ជារបស់​ផង​ខ្លួន ​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos បាន​សរសើរ​ថា​ជាឧទាហរណ៍​«សំខាន់ណាស់»​នៃកិច្ច​សហប្រតិបត្តិការជិតស្និទ្ធ។

ចិន​បាន​ដាក់ពង្រាយ​នាវា​ឆ្មាំ​ឆ្នេរសមុទ្រ ​កប៉ាល់ចម្បាំង​នៃ​កងទ័ព​ជើង​ទឹកនិង​នាវា​ឯទៀតៗរាប់រយ​គ្រឿង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ដែល​ខ្លួន​បានទាមទារ​អះអាង​ថា​ជា​របស់​ផង​ខ្លួន ​ទោះ​ជា​មាន​សេចក្តី​សម្រេច​អន្តរជាតិ​ថា​ គោលជំហរ​ចិន​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ក៏​ដោយ។

សមយុទ្ធនៅ​ថ្ងៃសុក្រ​នេះបានធ្វើឡើង​នៅ​ឯ​មូលដ្ឋាន​មួយនៃ​កង​ទ័ព​ជើង​ទឹកនៅ​ប្រមាណ​២៤០​គ.ម.​ខាង​កើត​តំបន់​ខ្ពង់រាបបាត​សមុទ្រ ​Scarborough Shoal ​ដែល​ជា​កន្លែងសំបូរត្រី​ត្រូវចិន​ក្តាប់​យក​ពី​ហ្វីលីពីន​កាលពី​ឆ្នាំ២០១២ ​នៅក្រោយ​មាន​ការប្រឈម​ដាក់គ្នា​ដ៏តឹងតែង​មក។

សមយុទ្ធតាមអាកាស ​សមុទ្រ ​និង​នៅលើ​ដី​នេះ ​ជា​សមយុទ្ធរួម​គ្នា​ធំទី​មួយ​ដោយ​ប្រទេស​ទាំង​ពីរ​នេះ ដោយ​ធ្វើ​ត្រាប់​ការប្រយុទ្ធ​វាយ​យក​មក​វិញ​នូវ​កោះ​មួយ​ត្រួតត្រា​ដោយ​សត្រូវ។

ទាហានអូស្ត្រាលីប្រមាណ១.២០០​នាក់ ​និងកង​ទាហាន​ម៉ារីន​ហ្វីលីពីន​៥៦០​នាក់​បាន​វាយលុក​ឆ្នេរ​សមុទ្រ​មួយ​នៅ​ពេលធ្វើ​សមយុទ្ធ​នេះ ​ដោយប្រើ​យានយន្ត​បើក​លើ​គោក​និង​ក្នុង​ទឹក​បាន ដោយ​លោត​ឆ័ត្រ​យោង​និងដោយ​ជិះយន្តហោះ​ US Osprey។

យន្តហោះប្រតិកម្ម​ប្រយុទ្ធ​អូស្ត្រាលី​ធុន ​F-35 ​ពីរ​គ្រឿងបានគាំទ្រ​តាម​អាកាស ​ហើយកង​នាវា​ចម្បាំង​អូស្ត្រាលី​ការពារ​ដែន​ទឹក​នៅជិត​ទី​នោះ។​

សមយុទ្ធ​ក្នុង​សប្តាហ៍​នេះ​ធ្វើឡើង ​ក្រោយ​ពី​នាវា​ឆ្មាំឆ្នេរ​សមុទ្រចិន​បាន​បាញ់ទឹក​ដាក់កង​នាវាផ្គត់ផ្គង់​ហ្វីលីពីន​និង​បានរាំង​ខ្ទប់​បេសកកម្ម​នេះទៅ​កាន់​តំបន់​ខ្ពង់រាបបាត​សមុទ្រ​ Second Thomas Shoal ក្នុង​សមុទ្រ​ចិន​កាលពី​ថ្ងៃទី៥ ​ខែសីហា៕

XS
SM
MD
LG