ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អចិន្ត្រៃយ៍​សភា​ស្នើ​រំលាយ​តំណែង​ប្រធាន​ក្រុម​ភាគច្រើន​និង​ភាគតិច

İraq - Bağdad

İraq - Bağdad

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ច​ប្រជុំ​ដែល​មាន​សមាសភាព​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​ឯកភាព​ឲ្យ​លុប​ចោល​ក្រុម​មតិ​ភាគ​តិច​ដែល​មាន​លោក កឹម សុខា ​ជា​ប្រធាន​ ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ក្នុង​ការ​បញ្ជូន​សំណើ​លុប​ប្រការ​៤៨ ថ្មី (បី)​ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ​ទៅ​ក្នុង​ការ​ប្រជុំ​ពេញ​អង្គ​ដើម្បី​រំលាយ​តំណាងរាស្ត្រ​មតិ​ភាគ​តិច និង​ភាគ​ច្រើន ដែល​បាន​បង្កើត​ឡើង​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ច​ប្រជុំ​ដែល​មាន​សមាសភាព​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​ឯកភាព​ឲ្យ​លុប​ចោល​ក្រុម​មតិ​ភាគ​តិច​ដែល​មាន​លោក កឹម សុខា ​ជា​ប្រធាន​ ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ លើកឡើង​ថា​ លោក​លែង​ចង់​ជួប​ជាមួយ​សមាជិក​បក្ស​ប្រឆាំង ​ដោយ​សារ​ពួកគេ​តែង​ប៉ុនប៉ង​ប្រើប្រាស់​ការ​ចរចា​នេះ​ឲ្យ​ដោះ​លែង​មនុស្ស​មួយ​ចំនួន​ដែល​លោក​ ហ៊ុន សែន ​ថា​ ជា​ការ​បំពាន​ដល់​អំណាច​តុលាការ។

ថ្លែង​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ ​លោក ឈាង​ វុន​ អ្នក​នាំ​ពាក្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា រដ្ឋ​សភា​នឹង​បើក​ការ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ទី​៣១ ​ខែ​មករា​ខាង​មុខ ​ដើម្បី​សម្រេច​លុប​ចោល​តួនាទី​របស់​ក្រុម​មតិ​ភាគ​តិច​ក្នុង​រដ្ឋ​សភា​ដែល​មាន​ចែង​ក្នុង​ប្រការ​៤៨ ថ្មី (បី) នៃ​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា។

លោក​បញ្ជាក់​ថា ការ​សម្រេច​ស្នើ​ឲ្យ​លុប​ចោល​តួនាទី​នេះ​ ដោយសារ​ក្រុម​មតិ​ភាគ​តិច​មក​ពី​គណបក្ស​ប្រឆាំង​ មិន​មាន​ភាព​ស្មោះ​ត្រង់​នៅ​ពេល​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។

លោក ឈាង វុន អ្នកនាំពាក្យ​តំណាង​រាស្រ្តគណបក្ស​ប្រជាជនកម្ពុជា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក ឈាង វុន អ្នកនាំពាក្យ​តំណាង​រាស្រ្តគណបក្ស​ប្រជាជនកម្ពុជា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​មាន​ប្រសាសន៍​ថា៖

«យន្តការ​ហ្នឹង​វា​មាន​ភាគី​ ឥឡូវ​នេះ។ ហើយ​ភាគី​មួយ​បម្រើ​យន្តការ​ស្មោះ​ត្រង់ ​ភាគី​មួយ​ទៀត​មិន​ស្មោះ​ត្រង់ ​អាហ្នឹង​ទុក​ក៏​អត់​បាន​ប្រយោជន៍​អី​ដែរ។ ទុក​វា​ប៉ះពាល់​ដល់​ប្រទេស​ជាតិ ​ប៉ះពាល់​ដល់​ការ​រំលោភ​សិទ្ធិ​អំណាច​របស់​តុលាការ ​ជាពិសេស​ការ​បែង​ចែក​អំណាច​របស់​រដ្ឋធម្មនុញ្ញ​របស់​យើង រដ្ឋធម្មនុញ្ញ​បាន​បែង​ចែក​អំណាច​ច្បាស់​លាស់​ហើយ។ អញ្ចឹង​ហើយ​យើង​មិន​អាច​បន្ត​អញ្ចឹង​ទៅ​កើត​ទៀត​ទេ»។

លោក ឈាង វុន ​បន្ថែម​ថា ​បើទោះ​បីជា​ការ​លុប​ចោល​ប្រការ​នេះ​មិន​ឲ្យ​មាន​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​ក្តី​ ប៉ុន្តែ​លោក​ថា​ ការ​ចរចា​រវាង​គណបក្ស​នយោបាយ​នៅ​តែ​អាច​កើត​មាន​ ប្រសិន​បើ​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​លើក​យក​បញ្ហា​នៃ​ការ​ចរចា​មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​ស្ថាប័ន​ដទៃ។

គណបក្ស​កាន់​អំណាចបាន​លើក​យក​របៀប​វារៈ​ចំនួន​ពីរ ​គឺ​ការ​កំណត់​តួនាទី​ ការងារ​ និង​អំណាច​របស់​ប្រធាន​ក្រុម​ភាគ​តិច​ និង​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា សម្រាប់​ជា​ការ​ជជែក​ក្នុង​គម្រោង​ជួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា​ខាង​មុខ តែ​គម្រោង​ជួប​គ្នា​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​ ក្រោយ​ លោក ហ៊ុន សែន ​ប្រកាស​លែង​ចង់​ជួប​គណបក្ស​ប្រឆាំង។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​របៀប​វារៈ​ចំនួន​ពីរ​ដូច​គ្នា ​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះ​ឆ្នោត​បាន​ និង​ការ​ជជែក​ទាក់​ទង​សភាព​ការណ៍​មុន​ការ​បោះ​ឆ្នោត។​

លោក យ៉ែម បុញ្ញឬទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ លើក​ឡើង​ថា ​ការ​សម្រេច​ឲ្យ​លុប​ចោល​ក្រុម​មតិភាគ​តិច​រដ្ឋសភា​បង្ហាញ​ថា ​ស្ថាប័ន​រដ្ឋសភា​កំពុង​ដើរ​ថយ​ក្រោយ​ក្នុង​ការ​គ្រប់គ្រង​ការងារ ​និង​អំណាច​របស់​ខ្លួន។

លោក​បន្ថែម​ថា៖ «មិន​ដែល​មតិ​ភាគ​តិច​ណា​ទៅ​បង្ខំ​មតិ​ភាគ​ច្រើន​ឲ្យ​ធ្វើ​តាម​ដោយ​ខុស​ច្បាប់​នោះ​ វា​មិន​អាច​ទៅ​រួច​ទេ។ អាច​ធ្វើ​ទៅ​បាន​ទាល់​តែ​មាន​ការ​ឯកភាព​គ្នា ដូច្នេះ​រហូត​ដល់​ពេល​បច្ចុប្បន្ន​ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​អំណាច​ទាំង​បី​នោះ​ទេ។ ខ្ញុំ​បាន​លើក​ពេល​អង្គ​ប្រជុំ នៅ​ពេល​ណា​ដែល​គេ​រៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រង​គេ​គិត​ច្បាស់​លាស់​ណាស់។ តើ​ស្ថាប័ន​អី? ច្បាប់​អី? បុគ្គល​ណា​ត្រូ​វ​អនុវត្ត? បើ​សិន​ចាត់​ទុក​ថា អ្នក​អនុវត្ត​ខុស គេ​ត្រូវ​ពិនិត្យ​អ្នក​អនុវត្ត ក៏​ប៉ុន្តែ​រហូត​ដល់​ពេល​បច្ចុប្បន្ន​អ្នក​អនុវត្ត​ហ្នឹង​ខុស​ ឬត្រូវ​ មិនមែន​ដោយសារ​មាន​បញ្ហា​អ្វី​មួយ​ស្រាប់តែ​យើង​មក​កែ​ច្បាប់​ឯណេះ​ទៅ​វិញ»។

លោក យ៉ែម បុញ្ញឬទ្ធិ ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគ​ច្រើន​ ដែល​លើក​ឡើង​ថា ​ក្រុម​មតិភាគ​តិច​ជំរុញ​ឲ្យ​មាន​ការ​បំពាន​ច្បាប់ ​និង​រំលោភ​អំណាច​ទាំង​៣ ថា​ជា​រឿង​មិន​ពិត។​

លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យ​គណបក្សសង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យ​គណបក្សសង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​បញ្ជាក់​ថា៖ «ការ​តស៊ូ​មតិ​ ការ​ជជែក គេ​តែង​តែ​ត្រូវ​ឲ្យមាន​តំណាង​ មតិ​ភាគ​តិច ​មតិ​ភាគ​ច្រើន ដើម្បី​ទៅ​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ប្រសិទ្ធភាព​ការងារ។ យើង​សោក​ស្តាយ ពី​ព្រោះ​ការ​ខិត​ខំ​សិក្សាពី​ប្រជាធិបតេយ្យ​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅ​ប្រទេស​ផ្សេងៗ ​ហើយ​យើង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ឯកទេស​ អ្នក​ច្បាប់ ​ទម្រាំតែ​ឈាន​មក​ដល់​បង្កើត​គណៈកម្មការ​ពិសេស​ចំពោះ​កិច្ច​សិក្សា​ពី​ការ​ធ្វើ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រួមគ្នា ​ហើយ​ដល់​ថ្ងៃនេះ​ជា​ឯកតោ​ភាគី​លោក​ថយ​ទៅ​ក្រោយ​វិញ»។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់ថា ​រដ្ឋសភា​បាន​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ដោយ​តែង​ធ្វើ​តាម​អារម្មណ៍​របស់​មេដឹកនាំ ​ជា​ជាង​យក​ច្បាប់​ជា​ធំ ហើយ​ថា​សកម្មភាព​នេះ​នឹង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សង្គម ​និង​ការ​អភិវឌ្ឍ​ជាតិ។

លោក កឹម សុខ​ អ្នកវិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ ប្រាប់​ VOA​ ថា ​ការ​សម្រេច​ស្នើ​ដក​តំណែង​គណបក្ស​ប្រឆាំង​ពី​ក្រុម​មតិភាគ​តិច​រដ្ឋសភា​ ដោយសារ​តែ​គណបក្ស​កាន់​អំណាច​បរាជ័យ​ក្នុង​ការ​ប្រើ​វិធីសាស្រ្ត​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ថែម​ថា ​ការ​ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​វិធីសាស្រ្ត​នេះ​ក្នុង​ការ​បំបាក់​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​របស់​ខ្លួន​នោះ ​បង្ហាញ​ពី​ការ​បំពាន​ច្បាប់​ដែល​លោក​ថា ​ប្រជា​ពលរដ្ឋ​នឹង​លែង​គោរព​ច្បាប់ ​និង​មិនទុក​ចិត្ត​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។​

លោក​បញ្ជាក់​ថា៖ «គេ​ដាក់​កំហិត​របៀប​ហ្នឹង​ ហើយ​គេ​ចាត់​វិធានការ​បែប​បក្ស​និយម​ ឬក៏​បុគ្គល​តាម​ការ​ចង់​បាន​របស់​បុ​គ្គល​បែបហ្នឹង ​វា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ ច្បាប់​មិនមែន​ច្បាប់​ពិត​ប្រាកដ​នៃ​ប្រទេស​ហ្នឹង។ បានន័យ​ថា​រដ្ឋាភិបាល​ហ្នឹង​កំពុង​តែ​ដើរ​ខុសផ្លូវ​នូវ​អ្វី​ ដែល​ជា​ការ​គ្រប់​គ្រង​បែប​ច្បាប់​ពិត​ប្រាកដ ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ពិត​ប្រាកដ ​ហើយ​បំភ្លៃ​នូវ​អ្វី​ដើម្បី​តែ​ការពារ​មុខ​មាត់ ឬក៏​ការពារ​ប្រយោជន៍​របស់​បុគ្គល ​និង​ការ​ចង់​បាន​របស់​បុគ្គល​អ្នក​កាន់​អំណាច​ប៉ុណ្ណឹង​ទេ»។

បន្ទាប់​ពី​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង អវត្តមាន​ពី​ក្នុង​ប្រទេស​ជាង​២​ឆ្នាំ ​និង​ជាប់​បណ្តឹង​ផ្សេងៗ​នោះ ​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​ក្នុង​រដ្ឋសភា ដែល​មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ ត្រូវ​ធ្លាក់​ទៅ​លើ លោក​ កឹម សុខា ​ដែ​ល​ទើប​តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន ​ស្នើ​ដល់​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​កាល​ពី​ចុង​ឆ្នាំ​២០១៦៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG