ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អំពាវនាវ​ឲ្យ​មាន​ទាហាន​អាមេរិក​បន្ថែម​ទៀត​នៅ​ក្នុង​ការ​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម


លោក Ash Carter រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការពារ​ជាតិ​របស់​បារាំង​ ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
លោក Ash Carter រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការពារ​ជាតិ​របស់​បារាំង​ ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ Ash Carter ​បាន​អំពាវនាវ​ឱ្យ​ដាក់​ទាហាន​ស.រ.អា.បន្ថែម​តទៅ​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ប្រទេស​ស៊ីរី​ដើម្បី​យក​ជ័យជម្នះ​លើ​ពួក​រដ្ឋ​ឥស្លាម។

ថ្លែង​នៅ​ក្នុងសេចក្តី​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អាមេរិកាំង​ CNBC នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ក្រុង​ Davos ប្រទេស​ស្វ៊ីស លោក​ Carter បា​ន​មាន​ប្រសាសន៍​ថា​ កងកម្លាំង​ស.រ.អា.​នៅ​លើ​ដី​នឹង «ជួយ» កង​កម្លាំង​ក្នុង​មូលដ្ឋាន និង​នៅ​តែ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​បេសកកម្ម​ផ្តល់​ការ​ណែនាំ​ និង​ខាង​ការ​ជួយ។​

លោក Carter បាន​មានប្រសាសន៍​ថា​ «យើង​កំពុង​ស្វះស្វែង​រកឱកាស​ដើម្បី​ធ្វើ​សកម្មភាព​ថែម​ទៀត ​ហើយ​នឹង​មាន​ទាហានថែមទៀត​នៅ​លើ​ដី។​ ខ្ញុំ​ចង់​និយាយ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការណ៍​នេះ។ ក៏​ប៉ន្តែ​នេះ​ជា​សំណួរ​យុទ្ធសាស្ត្រ​មួយ​

ថា​តើ​លោក​អ្នក​អាច​ជួយ​កងកម្លាំង​ក្នុង​មូលដ្ឋាន​ឱ្យ​វាយ​យក​កន្លែង​ណា​មួយ​បាន​ហើយ​កាន់កាប់​ទីនោះ ជា​ជាង​ខិតខំ​ព្យាយាម​បំពេញ​កិច្ចការ​នេះ​ជំនួស​ពួក​គេ»។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទស​អាមេរិកាំង​នឹង​ជួប​ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​មួយ​ចំនួន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត។​ លោក​បាន​និយាយ​ថា​ប្រទេស​ជាច្រើន​មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​គ្រប់គ្រាន់​ទេ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម ដោយ​លោក​បាន​ថ្លែង​ថា​ ក្រុមប្រទេស​ទាំង​នេះ​ប្រយុទ្ធ «តែ​នៅ​លើ​ក្រដាស»។

លោក Ash Carterបានមាន​ប្រសាសន៍​ថា «ស.រ.អា.​មិន​បាន​សុំ​ការ​អនុគ្រោះពី​នរណា​ម្នាក់​ទេ។ យើង​ស្វះស្វែង​រក​មនុស្ស​ឯ​ទៀត​ឱ្យ​បំពេញ​មុខនាទី​របស់​ពួក​គេ»។

បើ​តាម​ទិន្នន័យ​របស់​ទីបញ្ជាការ​កណ្តាល​ស.រ.អា.​ដែល​បាន​ផ្តល់​ឱ្យ​ VOA ​ នៅ​ពេល​នេះ​ស.រ.អា.​មាន​ទាហាន​ប្រមាណ​៣ពាន់៥រយ​៥០​នាក់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដោយ​ប្រមាណ​២ពាន់​៧រយ​៥០​នាក់​នៃ​ក្រុម​ទាហាន​ទាំង​នេះ​បាន​គាំទ្រ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ក្នុង​ឋានៈ​ជា​អ្នក​ហ្វឹកហ្វឺន ជា​ទី​ប្រឹក្សា ​ឬ​ជាបុគ្គលិក​គាំទ្រ។

មាន​ទាហាន​នៃ​កងកម្លាំង​ពិសេស​ស.រ.អា.​តិចជាង​៥០​នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG