ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាទិភាព​នៃ​ចំណាយ​ខាង​យោធាអាមេរិកផ្តោត​លើ​បញ្ហា​ប្រឈម​កំពុង​វិវត្ត


លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Ash Carter និយាយ​អំពី​ការចំណាយ​នា​ពេល​ខាង​មុខ​លើ​ផ្នែក​យោធា នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Ash Carter និយាយ​អំពី​ការចំណាយ​នា​ពេល​ខាង​មុខ​លើ​ផ្នែក​យោធា នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា. Ash Carter បាន​បង្ហាញ​អាទិភាព​នៃ​ចំណាយ​ខាង​យោធា​សម្រាប់​ថវិកា​ក្រសួង​ការពារ​ប្រទេស​ក្នុង​ឆ្នាំ​២០១៧​ ដោយ​ឆ្លុះ​បញ្ចាំងកិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ការអះអាង​របស់​ប្រទេស​រុស្ស៊ី​និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ផង​ដែរ។

សំណើ​សុំ​ថវិកា​ការពារ​ប្រទេស​មាន​ទឹក​ប្រាក់​៥៨៣​ពាន់​លាន​ដុល្លារ​នេះ​បាន​ផ្ទេរ​ទម្ងន់​នៃ​ចំណាយ​ខាង​ការពារ​ប្រទេស​ទៅ​កាន់​ «ការប្រជែង​ប្រាំ​ដែល​មាន​ការប្រែប្រួល​ជា​លំដាប់» ដោយ​មាន​រួម​បញ្ចូល​ការប្រកួត​ប្រជែង​ខាង​អំណាច​ពី​ប្រទេស​រុស្សី​និង​ប្រទេស​ចិន​ ការ​គំរាម​កំហែង​ក្នុង​តំបន់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​និង​ប្រទេស​អ៊ីរ៉ង់​ និង​ការ​ទប់ទល់​ប្រឆាំង​នឹង​ភេរវកម្ម​ដែល​មាន​តទៅ​ទៀត។​

លោក Carter បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​រុស្សី​និង​ប្រទេស​ចិន​ជា​អ្នក​ប្រជែង​ខ្លាំង​បំផុត​«របស់​ស.រ.អា.ហើយ​ការ​ស្នើ​ថវិកា​ថ្មី​នេះ​ក៏​គិត​គូរ​ដែរ​អំពី​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជា​ថ្មី​នៅ​ក្នុង​ទ្វីប​អាស៊ី​ដែល​កំពុង​មាន​ធ្វើ​និង​មាន​ការបង្កើន​ថវិកា​បួន​ដង​សម្រាប់​ពង្រឹង​គោល​ជំហរ​ខាង​យោធា​របស់​ស.រ.អា.ជា​ថ្មី​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។​»

លោកប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​កំណើន​ថវិកា​សម្រាប់​ទ្វីបអឺរ៉ុប​«គួរ​ធ្វើ​ឱ្យ​ច្បាស់លាស់​ថា​ប្រទេស​អាមេរិក​នឹង​ឈរ​មាំទាំ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​ការ​ការពារ​មិនមែន​តែ​ដែន​ដី​នៃ​ក្រុម​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អូតង់​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​មាន​គោលការណ៍​នៃ​ច្បាប់​និង​របៀប​រៀប​រយ​អន្តរជាតិ​ដូចគ្នា​ផងដែរ។»

XS
SM
MD
LG