ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​បញ្ចកោណ​ប្រកាស​បិទ​មូលដ្ឋាន​នៅ​អឺរ៉ុប​

ទាហាន​អាមេរិក​ចេញ​ពី​យន្តហោះ​ C-130​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Lielvarde។ ស.រ.អា.​និយាយថា ​ខ្លួននឹងបិទ​មូលដ្ឋានជាង​ដប់​នៅអឺរ៉ុប​ ក្នុង​វិធានការ​ដែលក្រសួង​ការពារជាតិ​​រំពឹងថា ​នឹង​សន្សំលុយ​បាន​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

ស.រ.អា.​និយាយថា ​ខ្លួននឹងបិទ​មូលដ្ឋានជាង​ដប់​នៅអឺរ៉ុប​ ក្នុង​វិធានការ​ដែលក្រសួង​ការពារជាតិរំពឹងថា ​នឹង​សន្សំលុយ​បាន​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នៅពេល​ផែនការ​នោះ​ត្រូវបាន​អនុវត្តទាំង​ស្រុង​ ដោយមិន​មាន​ការប៉ះពាល់​ដល់​សមត្ថភាព​ខាងយោធា​របស់ស.រ.អា.ក្នុង​ប្រតិបត្តិការ​ឆ្លើយតប​នៅ​អឺរ៉ុប​ទេ។​

មូលដ្ឋាន​នៅអឺរ៉ុប​ដែល​ត្រូវប្រកាស​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ នឹងបិទ​នោះរួមមាន​មូលដ្ឋានអាកាស ​Royal Air Force​ នៅ Mildenhall ​ភាគឦសាន​ក្រុងឡុងដ៍។​ ការបិទ​មូលដ្ឋាននេះ​គឺជាផ្នែកមួយ​នៃការ​បិទមូលដ្ឋានធំៗ​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់​មក។​ មូលដ្ឋាន​អាកាស​នេះមាន​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​ ប្រតិបត្តិការ​យន្តហោះចម្បាំង​ពិសេស​ និងមាន​បុគ្គលិកយោធា​ ​ជាមួយនឹងគ្រួសារទាំងអស់​ចំនួន​៣២០០នាក់​។ ស.រ.អា.​ក៏នឹងបិទ​មូលដ្ឋាន​១៤​ទៀត​នៅអាល្លឺម៉ង់​ ប៊ែលហ្សិក​និង​ហូឡង់ផងដែរ៕

XS
SM
MD
LG