ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ពអាមេរិកពន្លឿនបេសកកម្មរបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់


លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក ​Chuck Hagel។
លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក ​Chuck Hagel។

លោក​ Chuck Hagel ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស.រ.អា.និយាយ​ថា ​កងទ័ព​អាមេរិក​កំពុង​ពន្លឿន​បេសក​កម្ម​ការ​បណ្តុះ​បណ្តាល​និង​បេសកកម្ម​ទីប្រឹក្សា​យោធា​របស់ខ្លួន​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅពេល​ដែល​កង​កម្លាំង​នៅ​ទីនោះ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នេះ។​ ​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស ​ Chuck Hagel ​និយាយ​ថា​ កងទ័ព​បាន​ចល័ត​កងយោធា​ខ្លះ​នៃ​កង​កម្លាំង​ប្រតិបត្តិការណ៍​ពិសេស​របស់​ស.រ.អា.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ចូល​ទៅក្នុង​បេសក​កម្ម​ដំបូងៗ​ជាមួយ​កង​កម្លាំង​អ៊ីរ៉ាក់​ នៅ​ក្នុង​ខេត្ត​Anbar ​ដែល​មាន​បញ្ហា​ច្រើន​នោះ។​

«វា​ដូច​ជា​ការ​បន្ត​បេសក​កម្ម​ ពន្លឿន​បេសក​កម្មក្នុង​ការ​រៀបចំ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ និង​ការ​បំពាក់សម្ភារៈ​ ហើយ​និង​កិច្ចការ​ផ្សេងៗ​ទៀត ​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ចាប់​ផ្តើម​ប្រតិបត្តិការ»។​

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស ​Chuck Hagel ​និយាយ​ថា​ កងទ័ព​បាន​ចល័ត​កម្លាំង​ចូល​ទៅ​ក្នុង​ខេត្ត Anbar ​ក្នុង​ពេល​ពីរបី​ថ្ងៃ​កន្លង​ទៅ​នេះ។ ​លោក​និយាយ​ថា ​ លោក​ឧត្តម​សេនីយ៍​ Lloyd Austin ​មេ​បញ្ជាការ​នៃ​កង​កម្លាំង​អាមេរិក​នៅ​មជ្ឈឹម​បូព៌ា​បាន​ផ្តល់​អនុសាសន៍​ដល់​ការ​ប្រឹងប្រែង​នេះ៕​

​ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា ​កងទ័ព​អាមេរិក​មាន​ផែន​ការ​បណ្តុះ​បណ្តាល​កងពល​តូច​ចំនួន​១២​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់។​ កងពល​តូចចំនួន​៩​នៃ​កងពល​តូច​ទាំង​១២​នេះ​គឺ​ជា​កងពល​របស់​កង​សន្តិសុខ​អ៊ីរ៉ាក់​ រីឯ​កង​ពល​ចំនួន​៣​ទៀត​គឺ​ជា​កង​កម្លាំង​របស់​ពួក​Kurd៕

​លោកពិន ស៊ីសុវណ្ណ​ប្រែ​សម្រួល​

XS
SM
MD
LG