ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការពារ​ប្រទេស​ស.រ.អា.ថា​ទោះ​ជា​មានឧបសគ្គ​​អាហ្វហ្គានីស្ថាន​អាច​ប្រុង​ប្រៀប​សម្រាប់​ដំណោះ​ស្រាយ​នយោបាយ


ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស Mike Pompeoក្នុង​ទីក្រុង​ Kabul​ កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៨។

​បើ​តាមរបាយការណ៍​មួយរបស់​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.ដែល​បានចេញ​ផ្សាយ​ក្នុង​សប្តាហ៍នេះ​ដែល​និយាយ​យោង​ដល់លទ្ធផល​នៃ​ការ​បង្កើន​សកម្មភាព​យោធា​កាលពី​ពេល​ថ្មីៗនេះ​រួម​ជាមួយ​ការ​ផ្តើមគំនិត​ខាង​ការទូត

​បើ​តាមរបាយការណ៍​មួយរបស់​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.ដែល​បានចេញ​ផ្សាយ​ក្នុង​សប្តាហ៍នេះ​ដែល​និយាយ​យោង​ដល់លទ្ធផល​នៃ​ការ​បង្កើន​សកម្មភាព​យោធា​កាលពី​ពេល​ថ្មីៗនេះ​រួម​ជាមួយ​ការ​ផ្តើមគំនិត​ខាង​ការទូត​ថា​ទោះ​ណា​ជាមាន​ឧបសគ្គ​ច្រើនក៏​ដោយក៏ប្រទេស​ អាហ្វហ្គានីស្ថាន ហាក់ដូចជា​មានទំនង​ច្រើន​ជាង​ពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រកាលពេល​ថ្មីៗនេះ​ថានឹងមាន​ដំណោះស្រាយ​នយោបាយមួយ។​

នៅ​ក្នុងការ​ស្ទង់ប្រមាណ​ប្រចាំ​ឆ្នាំ​តម្រូវ​ឱ្យមាន​ដោយ​សភា​ស.រ.អា. ក្នុង​សប្តាហ៍នេះ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.បានដាក់​សេចក្តី​រាយការណ៍​ល្អិតល្អន់​មួយ​អំពីសង្គ្រាម​ក្នុងប្រទេស អាហ្វហ្គានីស្ថាន ជូនពួក​សមាជិកសភាដោយ​ចែង​យ៉ាង​លម្អិតអំពី​ការ​ជឿនលឿននិង​ឧបសគ្គ​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ឆ្នាំ​សារពើ​ពន្ធ២០១៨-២០១៩។

របាយការណ៍​នេះស្ទង់​ប្រមាណ​ថា​នៅ​ក្នុង​ចំណោម​ឧបសគ្គ​នានា​ដែលរដ្ឋាភិបាល​ក្រុង​កាប៊ុល​ប្រឈម​មាន​កង្វះ​ស្ថិរភាព​នយោបាយ សមត្ថភាព​របស់​កងកម្លាំង​សន្តិសុខ​ជាតិ​និង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​មាន​អំណាច​ខ្លាំង​ក្នុង​តំបន់។

របាយការណ៍​នេះនិយាយថា​ «ស្ថានភាព​យោធា​បច្ចុប្បន្ន​នៅ​ខាងក្នុង​ប្រទេសអាហ្វហ្គានីស្ថាន នៅ​តែ​ទាល់ច្រក។ ការបញ្ចូល​ពួកទី​ប្រឹក្សា​បន្ថែម​ក្នុង​ឆ្នាំ២០១៨​ បានធ្វើឱ្យ​ស្ថានការណ៍​មានស្ថិរភាព​និង​បានបន្ថយ​សម្ទុះនៃការ​ជម្រុល​ទៅមុខ​របស់​ពួក​តាលីបង់​ដែល​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​ការដក​ទាហានអាមេរិកាំង​នៅ​ចន្លោះឆ្នាំ២០១១និង​ឆ្នាំ២០១៦»។

សេចក្តីរាយការណ៍​នេះបាន​បន្ថែម​ថា«គំនាប​សង្កត់ខាងការ​ទូត ​ខាង​សាសនាខាង​យោធា​និង​ខាង​សង្គម​ដែល​បានធ្វើឱ្យ​មាន​ឡើង​ដោយ​យុទ្ធសាស្ត្រ​នូវ​ផ្អែក​លើស្ថានភាព​និង​ត្រូវ​ជំរុញ​ដោយ​ការ​បង្កើន​ទំនាក់ទំនង​អន្តរជាតិ​ បាន​បង្ខំពួក​មេដឹកនាំ​តាលីបង់​ជាន់ខ្ពស់​ឱ្យ​ជជែក​ដេញដោលគ្នា​ថាតើ​ចូល​ក្នុង​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ឬទេ»៕

XS
SM
MD
LG