ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence ធ្វើ​ទស្សនកិច្ច​​នៅ​​អាមេរិកឡាទីន​ខណ​វិបត្តិ​ប្រទេស​វ៉េណេស៊ុយអេឡា​រីកកាន់​ធំ​ឡើង


អនុប្រធានាធុបតី​សហរដ្ឋអាមេរិក​ Mike Pence ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ Adriatic Charter នៅ​ក្នុង​ទីក្រុង​ Podgorica​ ប្រទេស​ម៉ុងតេណេហ្គ្រោ​កាល​ពី​ថ្ងៃពុធ ទី០២ សីហា ២០១៧។
អនុប្រធានាធុបតី​សហរដ្ឋអាមេរិក​ Mike Pence ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ Adriatic Charter នៅ​ក្នុង​ទីក្រុង​ Podgorica​ ប្រទេស​ម៉ុងតេណេហ្គ្រោ​កាល​ពី​ថ្ងៃពុធ ទី០២ សីហា ២០១៧។

លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Mike Pence នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទៅ​កាន់​តំបន់​អា​មេរិក​ឡា ទីន​ដើម្បី​ជួប​ជាមួយ​ពួក​មេដឹកនាំ​ប្រទេស​កូឡុំប៊ី ​អាហ្សង់​ទីន ​ឈីលី​និង​ប្រទេស​ប៉ាណាម៉ា។

លោក​អនុ​ប្រធានាធិបតី Pence បាន​ក្លាយ​ជាឯកអគ្គរដ្ឋ​ទូត​គោរចរណ៍​ដ៏មាន​ប្រ​សិទ្ធិ​ភាពសម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​រដ្ឋ​បាល​របស់​លោក​ត្រាំមិន​បាន​បំពេញ​ដំណែង​ការទូត​កំពូលៗ​ជា​ច្រើន។​ ចាប់​តាំង​ពី​ខែ​មេសា លោក​អនុ​ប្រធានា​ធិបតី Pence បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​កូរ៉េខាង​ត្បូង ជប៉ុន ឥណ្ឌូនេស៊ី​និង​ប្រទេស​អូស្រ្តាលី​ដើម្បី​ចូលរួម​ជំនួប​ស្តីពី​សន្តិសុខ​នៅ​ក្នុង​ទីក្រុង Munichនិង​ទីក្រុង Brussels ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អេស្តូនី ហ្សក​ហ្ស៊ី​និង​ប្រទេស​ម៉ុងតេណេហ្គ្រោ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាមេរិក​ឡាទីន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួកមេដឹកនាំ​តំបន់​អាមេរិកខាង​ត្បូង​និងអាមេរិកកណ្តាល​មាន​ភាព​មិនទុក​ចិត្ត​ពី​គោល​នយោបាយ​សហរដ្ឋ​អាមេរិក ​បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ប្រធានា​ធិបតី​ត្រាំអំពី​ការ​មិន​បដិសេធ​ពី​ការ​ប្រើ​កម្លាំង​យោធា​សម្រាប់​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

ការឈប់សំចត​លើក​ដំបូង​របស់​លោក​គឺ​នៅ​ប្រទេស​កូឡុំប៊ី​ដែល​នៅ​ទី​នោះ​លោក​អនុ​ប្រធានា​ធិ​បតី Pence ​នឹង​ជួប​ជាមួយ​លោក Juan Manuel Santos ​ប្រធានា​ធិបតី​នៃ​ប្រទេសកូឡុំប៊ី។

ក្រសួង​ការបរទេសនៃ​ប្រទេស​កូឡុំប៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាម​ៗ​បន្ទាប់​ពី​ការ​ព្រមាន​ពី​ការ​ប្រើ​កម្លាំង​យោធា​របស់​ប្រធានា​ធិបតី​ត្រាំ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួនថ្កោល​ទោស​វិធានការ​យោ​ធា​ហើយ​នឹងការ​ប្រើ​កម្លាំងណាមួយហើយ​ការ​ខំ​ប្រឹង​ប្រែង​បែប​នោះ​ដើម្បី​ដោះស្រាយការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​និង​គោរព​អធិបតេយ្យភាពរបស់​ប្រទេស​នោះ៕

XS
SM
MD
LG