ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​មិន​បាន​ជោគជ័យ


លោក​អនុប្រធានាធិបតី​របស់​អាមេរិក Mike Pence ថ្លែង​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​មួយ​នៅ​មូលដ្ឋាន​យោធា​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។
លោក​អនុប្រធានាធិបតី​របស់​អាមេរិក Mike Pence ថ្លែង​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​មួយ​នៅ​មូលដ្ឋាន​យោធា​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។

ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អាទិត្យ​នេះ មិន​បាន​រារាំង​ការ​ធ្វើ​ដំណើរ​របស់​លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ។

លោក Mike Pence និង​ភរិយា​របស់​លោក បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ Air Force 2 ទៅ​ដល់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ ដូច​ដែល​បាន​គ្រោង​ទុក។

ការ​បរាជ័យ​នៃ​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ដឹង​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​មក បន្ទាប់ពី​លោក Pence និង​ក្រុម​របស់​លោក បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង Anchorage រដ្ឋ​ Alaska។ ភ្លាមៗ​នោះ លោក Pence បាន​ទាក់ទង​លោក​ប្រធានធិបតី Donald Trump ដែល​កំពុងតែ​ស្ថិត​នៅ​ក្នុង​រដ្ឋ Florida។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ជំនួយការ​របស់​លោក Pence។

លោក Pence បាន​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ ទៅ​កាន់​ប្រទេស​ចំនួន៤។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី និង​កោះ​ហាវ៉ៃ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូង​បង្អស់​របស់​លោក ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅ​ទី​នោះ លោក​នឹង​រៀបចំ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​សន្តិសុខ ដែល​ក្នុង​នោះ​មាន​រួម​បញ្ចូល​ទាំង​កិច្ច​ពិភាក្សា​អំពី​សកម្មភាព​យោធា​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pence នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កូរ៉េ​ខាង​ជើង​ប្រារព្ធ​ពិធី​បុណ្យ​ថ្ងៃ​ឈប់​សម្រាក ដែល​ត្រូវ​នឹង​ថ្ងៃ​កំណើត​របស់​បិតា​ស្ថាបនិក​ជាតិ​កូរ៉េ​ខាង​ជើង លោក Kim Il Sung៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG