ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវកម្ម​នៅ​ក្រុង​ប៉ារីស​ធ្វើ​ការ​វាយតម្លៃ​ការ​ខូចខាត​បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សា​លើក​ទីពីរ​កាល​ពី​ចុង​សប្តាហ៍


រថយន្ត​មួយ​កំពុង​ឆាបឆេះ នៅ​ក្នុង​បាតុកម្ម​ ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
រថយន្ត​មួយ​កំពុង​ឆាបឆេះ នៅ​ក្នុង​បាតុកម្ម​ ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ហាង​លក់ទំនិញ​ សណ្ឋាគារ​និង​ភោគជនីយដ្ឋាន​នានា​នៅក្នុង​ទីក្រុងប៉ារីស​បាន​ធ្វើការ​វាយតម្លៃ​អំពី​ការ​ការខូចខាត​ដោយសារ​បាតុកម្ម​អាវកាក់​ពណ៌លឿង​ហិង្សា​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​ម្តងទៀត​កាល​ពី​ចុង​សប្តាហ៍។

រដ្ឋមន្ត្រី​ក្រសួងហរិញ្ញវត្ថុ​បារាំង​លោក Bruno Le Maire កាល​ពី​ថ្លែងចន្ទ​ដោយ​លោក​បាន​គូសបញ្ជាក់​អំពី​ផលប៉ះពាល់​នៅទូទាំង​ប្រទេស​ថា «មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​និង​កំពុង​បន្ត​កើតឡើង»។

ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​បាត់បង់​ប្រាក់ចំណូល​ពី​២០​ទៅ​៥០ភាគរយ​ ហើយ​ហាង​លក់​ទំនិញ​ខ្លះ​បាន​ធ្លាក់ចុះ​ការលក់​របស់​ខ្លួន​ពី២០ទៅ៤០ភាគរយ។ លោក Le Maire​ និយាយ​ថា​លោក​នឹង​មាន​កិច្ចប្រជុំ​តាមដាន​ជាមួយ​តំណាង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ដោយ​បាតុកម្ម​នេះ។

លោក​បាន​បន្ថែម​ថា​ចំនួន​កក់សណ្ឋាគារ​ត្រូវបាន​ធ្លាក់ចុះ​ពី​១៥​ទៅ​២៥​ភាគរយ។ ហេតុការណ៍​នេះ​ត្រូវបាន​ចាប់ផ្តើម​ដំបូង​ឡើង​ដោយ​បាតុកម្ម​មួយ​ដែល​ត្រូវ​បានរៀបចំ​ឡើង​នៅ​តាម​បណ្តាញសង្គម​កាល​ពីថ្ងៃទី១៧ ខែវិច្ឆិកា​ ដើម្បី​តវ៉ា​ទៅនឹង​ការ​ដំឡើង​ពន្ធប្រេង​ ហើយ​បន្ទាប់​មក​បាន​ក្លាយ​ជាក្រុម​តវ៉ា​ធំមួយ​ប្រឆាំង​នឹង លោក​ប្រធានាធិបតី Emmanuel Macron ។ បាតុករ​ជាច្រើន​បាន​ពាក់​អាវ​កាក់​ខាងក្រៅ​ពណ៌​លឿង​ដែល​អ្នក​បើកបរ​បារាំង​ទុក​នៅ​ក្នុង​ឡាន​របស់​ពួកគេ។

មនុស្ស​ជិត​១០០នាក់​រួមទាំង​ប៉ូលិស​១៦នាក់​បាន​រងរបួស​ ហើយ​មនុស្ស​ជាង​២០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ការតវ៉ា​បាន​ក្លាយ​ជា​បាតុកម្មហិង្សា​នៅ​កណ្តាល​ទីក្រុងប៉ារីស​កាល​ពី​ថ្ងៃសៅរ៍​កន្លង​មក៕

XS
SM
MD
LG