វិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ បង្កើនការនេសាទខុសច្បាប់នៅកេនយ៉ា
អាជ្ញាធរកេនយ៉ា ឲ្យដឹងថា ការខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ កំពុងជំរុញឲ្យមនុស្សនេសាទខុសច្បាប់។ សកម្មភាពប្រមាញ់បានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំមុន ហើយបានបណ្តាលឲ្យទិន្នផលនេសាទប្រចាំថ្ងៃធ្លាក់ចុះពី ៦០០តោន មកត្រឹម ២០០តោន។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាបនិងសមុទ្រ។ ដើម្បីទប់ទល់នឹងបញ្ហានេះ កងល្បាតជើងទឹកត្រូវបានដាក់ពង្រាយនៅតាមទន្លេនានា។ អ្នកនាង Victoria Amunga រាយការណ៍លម្អិតពីទន្លេ Naivasha ប្រទេសកេនយ៉ា ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៩ ធ្នូ ២០២៤
ប្រជាជនស៊ីរីអបអរក្រោយការដួលរលំរដ្ឋាភិបាលស៊ីរី