ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិសប៉ាណាម៉ាបាន​វាយ​ឆ្មក់​ការិយាល័យ​របស់​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca


ក្រុមប៉ូលិសប៉ាណាម៉ាបាន​វាយ​ឆ្មក់​ការិយាល័យ​របស់​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca។

ទីភ្នាក់​ងារ​សហព័ន្ធ​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា ​បាន​វាយ​ឆ្មក់​ការិយាល័យ​របស់​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ ​គណនី​នៅឯ​បរទេស​មួយចំនួន​ទាក់ទង​នឹង​មេដឹកនាំ​ក្នុង​ពិភពលោក។

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ប៉ាណាម៉ា ​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ពួក​រដ្ឋ​អាជ្ញា​និង​ប៉ូលិស ​បាន​ឆែកឆេរ​រក​ភស្តុតាង​ដែល​អាច​ឲ្យ​ក្រុម​ហ៊ុន​នោះ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ខុសច្បាប់។ ក្រុម​ហ៊ុន​ច្បាប់ Mossack Fonseca បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ជួយ​ទៅលើ​ការ​គេច​ពន្ធ​និងការ​បន្លំ​លួច​ពន្ធ។

ក្រុម​មន្រ្តី​ ​បានជួបជំុ​ទី​ស្នាក់ការ​ធំ​របស់​ក្រុម​ហ៊ុន​ច្បាប់​នោះ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដើម្បី​ឆែកឆេរ​ការិយាល័យ​រកភស្តុតាង​គាំទ្រ​ការ​ចោទ​ប្រកាន់។ក្នុង​ខណៈ​នោះ​ដែរ ​ក្រុមហ៊ុន​ច្បាប់​នោះ ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ Twitterថា ​ខ្លួន ​នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញា​ធរ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ។

«ឯកសារ​ប៉ាណាម៉ា» ដែល​គេបាន​និយាយ​នោះ បាន​បែកធ្លាយ​នៅ​លើ​ប្រព័ន្ធ​អុីនធឺណិត កាល​ពី​មួយ​ជាង​សប្តាហ៍​មុន ដែលក្នុង​នោះ​មាន​ឯកសារ​សំខាន់​ពី​ក្រុមហ៊ុន Mossack Fonseca ​ចង្អុល​បង្ហាញ​ថា​ខ្លួន ​បាន​បង្កើត​ទី​កន្លែងគេច​ពន្ធ​នៅឯបរទេសសម្រាប់​អតិថិជន​អន្តរជាតិ​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជា​ច្រើន។

លោក Ramon Fonseca ម្ចាស់​ក្រុមហ៊ុន​នោះ ​បាន​និយាយ​ថា ក្រុមហ៊ុន​មិន​បាន​រំលោភ​ច្បាប់​ហើយមិន​បាន​កម្ទេច​ឯកសារ​ទេ។

អតិថិជនរបស់​ក្រុមហ៊ុន​ច្បាប់​នោះ​រួមមាន ​ប្រធានា​ធិបតី Petro Poroshenko នៃ​ប្រ ទេស​អ៊ុយក្រែន ​មិត្តភ័ក្រ្ត​របស់​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​សាច់​ញាតិ​របស់​នាយករដ្ឋមន្រ្តី David Cameron នៃ​ប្រទេស​អង់គ្លេស ​នាយករដ្ឋមន្រ្តី Nawaz Sharif នៃ​ប្រទេស​ប៉ាគីស្ថាន ​ហើយ​និង​ប្រធានា​ធិបតី​ ស៊ី ​ជីង​ពីង​នៃ​ប្រ​ទេស​ចិន៕

XS
SM
MD
LG