ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​ប៉ាឡេស្ទីន​និយាយ​ថា​ពួក​ Hamas និង​អ៊ីស្រាអែល​បាន​សម្រេច​​ការ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​ Gaza


មនុស្ស​កំពុង​គ្រវី​ទង់​ជាតិ​ក្នុង​ពេល​បើក​បរ​ម៉ូតូ​ដឹក​កង់​ឡាន​ដើម្បី​យក​ទៅ​ដុត​ធ្វើ​បាតុកម្ម​នៅតំបន់ Gaza ជាប់​ព្រំដែន​អ៊ីស្រាអែល កាល​ពី​ដើម​ខែ​សីហា ២០១៨។
មនុស្ស​កំពុង​គ្រវី​ទង់​ជាតិ​ក្នុង​ពេល​បើក​បរ​ម៉ូតូ​ដឹក​កង់​ឡាន​ដើម្បី​យក​ទៅ​ដុត​ធ្វើ​បាតុកម្ម​នៅតំបន់ Gaza ជាប់​ព្រំដែន​អ៊ីស្រាអែល កាល​ពី​ដើម​ខែ​សីហា ២០១៨។

ពួក​មន្ត្រី​ប៉ាឡេស្ទីន​និយាយ​ថា​ពួក ​Hamas​ ដែល​ជា​ពួក​ជន​សកម្មប្រយុទ្ធត្រួត​ត្រា​តំបន់​ Gaza បាន​សម្រេច​ការ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​អ៊ីស្រាអែល​ នៅ​ពេល​ដែល​ភាគី​ទាំង​ពីរហាក់​ដូចជា​ជិត​ធ្វើ​សង្គ្រាម​មួយ​លើក​ទៀត។​

ពួក​ប៉ាឡេស្ទីន ​និង​ទូរទស្សន៍​ Hamas ​បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​បាន​សម្រេច​ឡើង​នៅ​ក្រោយ​ការ​សម្រប​សម្រួល​ដោយ​ប្រទេស​អេហ្ស៊ីប​ និង​ប្រទេស​ពាក់​ព័ន្ធឯ​ទៀតៗ​ក្នុង​តំបន់។​

មន្ត្រី​ម្នាក់​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​ Reuters ​ថា «បក្ខពួក​ប៉ាឡេស្ទីន នានា​នឹង​រក្សា​ភាព​ស្ងប់​ស្ងៀម​ដរាបណា​អីស្រាអែល​ធ្វើដូច្នេះ​ដែរ»។

អ៊ីស្រាអែល​ មិន​បាន​បញ្ជាក់​ថា​ខ្លួន​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាមួយ​ពួក​ Hamas ​ទេ ក៏ប៉ុន្តែ​មន្ត្រី​ម្នាក់​ដែល​បាន​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះបាន​ច្រាន​ចោលដំណឹង​នេះ។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ​បាន​ប្រជុំ​ជាមួយ​គណៈ​រដ្ឋ​មន្ត្រី​សន្តិសុខ​របស់លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្រោយ​ភាគី​ទាំង​ពីរ​បាន​បាញ់​រ៉ុកកេត​ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ពេល​យប់។​

លោក ​Netanyahu ​បាន​បញ្ជា​ដល់​កង​ទ័ព​ឱ្យ​ចាត់​«វិធានការ​ខ្លាំង»ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​និង​ឱ្យ​បង្កើន​វត្តមាន​យោធា​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​អ៊ីស្រាអេល​ និង​តំបន់ Gaza ​ផង​ដែរ៕

XS
SM
MD
LG