ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាឡេស្ទីន​បាញ់​កាំជ្រួច​ដាក់​អ៊ីស្រាអែល ចំណែក​ឯ​អ៊ីស្រាអែល​បាញ់​ប្រហារ​តាម​ផ្លូវ​អាកាស​សងសឹក​វិញ


នេះ​ជា​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅ​ស្ថានីយ​ទូរទស្សន៍ Hamas នៅ​ក្នុង​ក្រុង​កាហ្សា កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២
នេះ​ជា​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅ​ស្ថានីយ​ទូរទស្សន៍ Hamas នៅ​ក្នុង​ក្រុង​កាហ្សា កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២

ពួក​ប៉ាឡេស្ទីន​​បាន​បាញ់​កាំជ្រួច​រាប់​សិប​ទៅ​លើ​ប៉ែក​ខាង​ត្បូង​ប្រទេស អ៊ីស្រាអែល ហើយ​ពួក​អ៊ីស្រាអែល​បាន​ឆ្លើយតប​វិញ​ដោយ​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​តំបន់ កាហ្សា មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដ៏​ប្រល័យ​នៅ​ព្រំប្រទល់​រវាង​ប្រទេស អ៊ីស្រាអែល និង​តំបន់ កាហ្សា។ ​

ពួក​ប៉ាឡេស្ទីនបាន​បាញ់​កាំជ្រួច​រាប់​សិប​ទៅ​លើ​ប៉ែក​ខាង​ត្បូង​ប្រទេស អ៊ីស្រាអែល ហើយ​ពួក​អ៊ីស្រាអែល​បាន​ឆ្លើយតប​វិញ​ដោយ​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​តំបន់ កាហ្សា មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដ៏​ប្រល័យ​នៅ​ព្រំប្រទល់​រវាង​ប្រទេស អ៊ីស្រាអែល និង​តំបន់ កាហ្សា។ ​

មន្ត្រី​អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​កាំជ្រួច​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៧​នាក់​រង​របួស ដោយ​រួម​ទាំង​ជន​វ័យ​១៩​ឆ្នាំ​ម្នាក់ ដែល​រង​របួស​ធ្ងន់ ដោយសារ​តែ​សំបក​កាំជ្រួច​នោះ​បាន​ធ្លាក់​ចំ​រថយន្ត​ក្រុង​មួយ​គ្រឿង។ ចំណែក​ខាង​ព្រំដែន​ប៉ាឡេស្ទីន​វិញ ក្រុមមន្ត្រី​និយាយ​ថា ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ខ្មាន់​កាំភ្លើង​អស់​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​នាក់។

អំពើ​ហិង្សា​ចុង​ក្រោយ​បង្អស់​នេះ​ បាន​កើតឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​អ៊ីស្រាអែល​បាន​លុកលុយ​ចូល​តំបន់​កាហ្សា ដែល​បាន​បង្ក​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា។ អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​សម្លាប់​ហើយ​ម្នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការ​វាយប្រហារ​នោះ។ មន្ត្រី​ប៉ាឡេស្ទីន​បាន​រាយការណ៍​ថា មនុស្ស​៧​នាក់​ត្រូវ​បាន​សម្លាប់ ដោយ​រួម​ទាំង​មេដឹកនាំ​ក្រុម ហាម៉ាស ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា Nour Baraka ផង​ដែរ។

យោធា​អ៊ីស្រាអែល​បាន​ផ្តល់​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​តំបន់ កាហ្សា ប៉ុន្តែ​បាន​លើក​ឡើង​ថា ខ្លួន​ពុំ​មាន​គោលបំណង​នឹង​សម្លាប់​ឬ​ចាប់​ពង្រត់​ភេរវជន​ទេ គឺ​គ្រាន់​តែ​ដើម្បី​ពង្រឹង​សុវត្ថិភាព​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ៕

XS
SM
MD
LG