ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ាគីស្ថាន​ចាប់​អតីត​នាយករដ្ឋមន្ត្រី​ឃុំឃាំង​តាម​ការចោទ​ប្រកាន់ពី​បទ​ «ពុករលួយ»


អ្នក​គាំទ្រ​លោក Nawaz Sharif អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​ទៅ​កាន់​ប្រលាន​យន្តហោះ​ នៅ​មុន​ការ​មក​ដល់​របស់​លោក Nawaz ពី​ក្រុង​ឡុងដ៍ នៅ​ក្នុង​ក្រុងLahore កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ឃុំឃាំង​លោក Nawaz Sharif ​អតីត​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ដែលត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ​«ពុករលួយ»។​

ហ្វូង​មនុស្ស​ដ៏ធំ​បាន​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង Lahore​ ទីដែល​លោក​ Sharif ​បាន​ត្រឡប់​មក​ពី​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃ​សុក្រ។ ​អ្នកស្រី ​Ayesha Tanzeem ​អ្នកយក​ព័ត៌មាន​របស់​ VOA បាន​ដើរ​ជាមួយ​ក្រុម​ការងារ​របស់​គណបក្ស​ ​ខណៈដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្តហោះ។ អ្នកស្រី​បាន​រាយការណ៍​មក​ថា ​មនុស្ស​រាប់​ពាន់នាក់​បាន​ចូល​រួម​ពិធី​ជួបជុំ​នៅ​ទីក្រុង ​Lahore​ កាលពី​ថ្ងៃសុក្រ​ដើម្បី​ទទួល​អតីតនាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​គឺ​លោក​ Nawaz Sharif ​និង​កូនស្រី​ឈ្មោះ ​Maryam ​នៅ​ព្រលាន​យន្តហោះ។

ប៉ុន្តែ​ពួក​គេ​ភាគច្រើន​មិន​អាច​ទៅ​ដល់​ព្រលាន​យន្តហោះ​ទេ។ អាជ្ញាធរ​បាន​ដាក់​កុងតឺន័រ​តាម​ផ្លូវ​ដើម្បី​បិទផ្លូវ​ទៅ​កន្លែង​ដង្ហែ​បាតុកម្ម។ ​សេវា​ទូរស័ព្ទ​ត្រូវផ្តាច់​នៅ​ក្នុង​ទីក្រុង​នេះ​ដើម្បី​បង្ក​ការ​លំបាក​ដល់អ្នក​រៀបចំ​បាតុកម្ម។ មន្ត្រី​គណបក្ស​ក៏​បាន​ត្អូញ​ត្អែរ​ផង​ដែរ​អំពី​ការ​បង្ក្រាប​ដ៏​ធំ​ទៅ​លើ​កម្មករ​ បន្ទាប់​ពីប៉ូលិស​ចាប់ខ្លួន​មនុស្ស​បណ្តើរ​ ប៉ុន្មាន​ថ្ងៃ​មុន​ការ​ជួប​ជុំ​គ្នា​នេះ។ ប៉ុន្តែ​ពួក​អ្នក​គាំទ្រ​រឹង​មាំ​មិន​ ញញើតឡើយ៕

XS
SM
MD
LG