ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ប៉ាគីស្ថាន​ហាម​ឃាត់​គណបក្ស​នយោបាយ​មួយ​ដែល​​ជាប់​ទាក់ទិន​នឹង​ក្រុម​ភេរវកម្ម


លោក Sheikh Yaqub បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​មក​ពី​គណបក្ស​​សម្ព័ន្ធ​ Milli Muslim បាន​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ការ​ឃោសនា​នៅ​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន កាល​ពី​ខែ​កញ្ញា។
លោក Sheikh Yaqub បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​មក​ពី​គណបក្ស​​សម្ព័ន្ធ​ Milli Muslim បាន​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ការ​ឃោសនា​នៅ​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន កាល​ពី​ខែ​កញ្ញា។

កាលពី​ថ្ងៃ​ពុធ ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​នៃ​ប្រទេស​ប៉ាគីស្ថានហៅ​កាត់​ថា ECP បាន​បដិសេធ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​មួយ​ដែល​ទើប​បាន​បង្កើត​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយសារ​ថា​មាន​ចំណង​ទាក់​ទង​ជាមួយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​មួយ​ក្រុម​ដែល​បានត្រូវ​ហាម​ប្រាម។​

គណបក្ស​សម្ព័ន្ធ​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ Milli ​ហៅ​កាត់​ថា​ MML គ្មាន​គុណវុឌ្ឍិ​ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋ​និង​ការ​បោះឆ្នោត​ទូទៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ទេ។​

គេ​និយាយ​ថា​ សេចក្តី​សម្រេច​ចិត្ត​នេះ​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ផ្អែក​លើ​ការ​ស្នើ​សុំ​មួយ​ដែល​បាន​ត្រូវ​ធ្វើ​កាល​ពី​ពេល​មុន​នេះ​ដោយ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​ប៉ាគីស្ថាន​ ដែល​បាន​និយាយ​ថា​គណបក្ស

សម្ព័ន្ធ​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ Milli ​ជា​អង្គការ​ជួរ​មុខ​មួយ​សម្រាប់​អង្គការ​ Jamaat-ud-Dawa ​ដែល​ស.រ.អា.​បាន​ចាត់​ទុកជា​អង្គការ​មួយ​ឧបត្ថម្ភ​គាំ​ទ្រភេរវកម្ម​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក​ Tallal Chaudhry ​ទេសរដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទស​ប្រទេស​ប៉ាគីស្ថាន​ បាន​និយាយ​ប្រាប់​ VOA ​ថា៖ «រដ្ឋាភិបាល​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មួយ​មាន​ប្រវត្តិ​ខាង​ការ​ឧបត្ថម្ភ​អំពើ​ហិង្សា​និង​ភេរវកម្ម​ ផ្សព្វផ្សាយ​មនោគមវិជ្ជា​ជ្រុល​និយម​របស់​ពួក​គេតាម​រយៈ​លទ្ធិ​ប្រជាធិបតេយ្យ​និង​មធ្យោបាយ​នយោបាយ​ឡើយ»។

លោក ​Saif Ullah Khlaid ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ពួក​អ្នក​កាន់​សាសនា Islam Milli បាន​បដិសេធ​សេចក្តី​សម្រេចរបស់​គណៈកម្មការ​រៀប​ចំ​ការបោះ​ឆ្នោត​ហើយ​បាន​និយាយ​ថា​ គណបក្ស​គាត់​នឹង​យក​បញ្ហា​នេះ​ទៅ​ដាក់​ឱ្យ​អង្គការ​តុលាការ​វិនិច្ឆ័យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG