ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ប៉ាគីស្ថាន​លុបចោល​ទោស​ប្រហារជីវិត​លោក Musharraf


រូប​ឯកសារ៖ លោក Pervez Musharraf អញ្ជើញ​ទៅ​តុលាការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៣។
រូប​ឯកសារ៖ លោក Pervez Musharraf អញ្ជើញ​ទៅ​តុលាការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៣។

តុលាការ​នៃ​ប្រទេសប៉ាគីស្ថាន​កាល​ពី​ថ្ងៃចន្ទ​បាន​លុបចោល​ទោស​ប្រហារ​ជីវិត​ដែល​បាន​ដាក់​លើ​អតីត​មេដឹកនាំ​យោធា​លោក Pervez Musharraf ដោយ​ប្រកាស​ថា​ជា​ ដំណើរការ​និតិវិធី​ខុសច្បាប់​ដែល​ឆ្ពោះ​ទៅ​កាត់​ទោស​លោក។

អតីត​ប្រធានាធិបតី​លោក Musharraf វ័យ៧៦ឆ្នាំ​បាន​ជំទាស់​ទៅ​នឹង​ការ​កាត់ទោស​ដោយ​តុលាការ​ពិសេស​ដែល​បាន​កាត់ទោស​លោក ​និង​រក​ឃើញទោស​កំហុស​បទក្បត់ជាតិ​របស់​លោក​កាល​ពី​ខែធ្នូ​ពី​បទធ្វើ​វិទ្ធង្សនា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ បទ​ល្មើស​នេះ​ឆ្ពោះ​ទៅ​ការកាត់ទោស​ប្រហារជីវិត​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស​ប៉ាគីស្ថាន។ អតីត​មេដឹកនាំ​យោធា​ផ្តាច់​ការ​មាន​ជំងឺ​រូបនេះ​ដែល​រស់នៅ​និរទេសខ្លួន​ក្នុង​ទីក្រុងឌូប៊ៃ​ បាន​ជំទាស់​នឹង​ការ​កាត់ទោស​នេះ​ ដោយ​បាន​និយាយ​ថា​វា​គឺ​ជា​លទ្ធផល​នៃជម្លោះ​ផ្ទាល់​ខ្លួន ហើយ​កាត់​ទោស​នេះ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក ​ឬ​មេធាវី​របស់​លោក​និយាយ​ការពារ​ខ្លួន​អ្វី​បាន​ទាល់​តែ​សោះ។

កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ​ តុលាការ​កំពូល​នៅទីក្រុង Lahore ភាគខាងកើត​បាន​ឆ្លើយ តប​ទៅ​នឹង​បណ្តឹង​ជំទាស់​របស់​លោក Musharraf និង​បាន​មោឃៈភាព​សាលក្រម ចោល។

លោក Ishtiaq Khan រដ្ឋអាជ្ញារដ្ឋាភិបាល​បាន​និយាយ​ថា​ដីកា​តុលាការ​បាន ប្រកាស​ថា​ដំណើរការ​ផ្តួចផ្តើម​នៃ​បណ្តឹង​ប្រឆាំង​លោក Musharraf មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​តុលាការ​ពិសេស។ មេធាវី​របស់​លោក Musharraf ក្រោយ​មក​ទៀត​ក៏​បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​ផងដែរ​ថា​តុលាការ​បាន​មោឃៈភាព​សាលក្រម​ប្រឆាំង​នឹងលោក Musharraf៕

XS
SM
MD
LG