ភ្នំពេញ —
ទោះបីជាជំនួបតាមទូរសព្ទរយៈពេល៤៥នាទីរវាងលោក សម រង្ស៊ី និង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធមិនបាននិយាយអំពីការស្នើសុំឲ្យដោះលែងតំណាងសហជីពនិងក្រុមកម្មករទាំង២១នាក់ដែលកំពុងជាប់ឃុំក៏ដោយ ក៏មន្ត្រីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សមិនបានបំភ្លេចពួកគេចោលទេ។
លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មការនាយកនៃគណបក្សសង្គ្រោះជាតិមានប្រសាសន៍នៅថ្ងៃសុក្រនេះថា គណបក្សសង្គ្រោះជាតិបានដាក់ចំណុចស្នើសុំឲ្យដោះលែងតំណាងសហជីពនិងក្រុមកម្មករទាំង២១នាក់ដែលកំពុងជាប់ឃុំចូលក្នុងរបៀបវារៈនៃការចរចាររវាងគណបក្សទាំងពីរបើមានជំនួបលើកក្រោយៗទៀត។
លោកមានប្រសាសន៍ថា បើពួកគេដែលកំពុងជាប់ឃុំមិនត្រូវបានដោះលែងទេនោះការចរចាររវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដើម្បីដោះស្រាយវិប្បត្តិនយោបាយក្រោយការបោះឆ្នោតនឹងផលប៉ះពាល់មិនអាចបោះជំហ៊ានទៅមុខបានទេ។
«បាទត្រូវដាក់ជាកញ្ចប់ពីព្រោះយើងមិនមែននិយាយតែរឿងធំៗហើយយើងអត់គិតរឿងសេរីភាព។ រឿងសិទ្ឋិមនុស្សនេះជារឿងសំខាន់ណាស់ដើម្បីយើងចង់និយាយឲ្យស្ថានការណ៍នយោបាយប្រទេសកម្ពុជាមានដំណើរការទៅល្អ»។
លោក វ៉ន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្រុមកម្មករដែលជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ប្រមាណ២៣នាក់ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ឃុំឃាំងដាក់ក្នុងពន្ឋនាគារដោយចោទប្រកាន់ថាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយមានស្ថានទម្ងន់ទោសនៅក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សាកាលពីដើមខែមករាឆ្នាំ២០១៤។
មានក្រុមកម្មករតែពីរនាក់ប៉ុណ្ណោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ណោះអាសន្នកាលពីចុងខែមករា។ ក៏ប៉ុន្តែលោក វ៉ន់ ពៅ និងកម្មករ២១នាក់ផ្សេងទៀតកំពុងជាប់ពន្ឋនាគារត្រពាំងផ្លុងខេត្តកំពង់ចាម។
លោក ឈាង វ៉ុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាក្រុមកម្មករទាំង២១នាក់ជារឿងរបស់តុលាការមិនត្រូវយកមកលាយឡំគ្នាក្នុងរឿងចរចាដើម្បីដោះស្រាយបញ្ហាជាតិធំៗនោះទេ។
លោកមានប្រសាសន៍ថា ក្នុងរយៈពេលនៃការជួបចរចារកន្លងមក គណបក្សទាំងពីរមិនបានលើកចំណុចនេះយកមកពិភាក្សាគ្នាទេ។
តុលាការក្រុងភ្នំពេញនៅថ្ងៃទី១៨ខាងមុខនេះគ្រោងនឹងបើកសវនាការពេញអង្គសេចក្តីលើករណីក្រុមកម្មករទាំង២៣នាក់។ ក៏ប៉ុន្តែបានលើកពេលសវនាការទៅថ្ងៃទី២៨ ខែ មេសាវិញដោយលើកហេតុផលថា ជាប់រវល់បុណ្យចូលឆ្នាំ។ នេះបើតាមបញ្ជាក់ពីលោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្កការសិទ្ឋិមនុស្សលីកាដូ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថាការដែលតុលាការភ្ជាប់ករណីកម្មករទាំង២៣នាក់ជារឿងនយោបាយ។
លោកមានជំនឿថា ពួកគេនឹងត្រូវគេដោះលែងក្នុងពេលឆាប់ៗខាងមុខនេះនៅពេលដែលវិបត្តិនយោបាយនៅកម្ពុជាបានបញ្ចប់។
«ខ្ញុំជឿថា អ្នកទាំង២១នាក់នឹងមានសេរីភាពប៉ុន្មានថ្ងៃខាងមុខនេះ ហើយសុំឲ្យអ្នកនយោបាយកុំយកបញ្ហាដដែលៗមកដោះស្រាយ។ ចាស់ៗហើយជិតងាប់រៀងៗខ្លួន។ ខ្លះឈឺ ខ្លះជិតដាច់សរសៃឈាម ខ្លះឡើងឈាមឡើងអីហើយ។ ទោះបីមានលុយវាល់កោដិវាល់លានក៏ដោយ គួរតែយកបញ្ហាសិទ្ឋិមនុស្សយកបញ្ហាប្រជាធិបតេយ្យមកដាក់ដើម្បីឲ្យប្រទេសហ្នឹងដើរលឿន»។
ការបាញ់បង្ក្រាបដោយកងកម្លាំងមានសម្ថកិច្ចរបស់រដ្ឋាភិបាលកាលពីដើមខែមករាបណ្តាលឲ្យកម្មករប្រមាណប្រាំមួយនាក់ស្លាប់ រងរបួសជាច្រើននាក់ និងត្រូវបានចាប់ដាក់ពន្ឋនាគារចំនួន២៣នាក់៕