ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ឆាដ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ផ្តាច់​ព្រាត់


រូបឯកសារ៖ ស្ត្រី​ម្នាក់​កំពុង​ដាក់សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ក្រុង​ N'Djamena ប្រទេស​ឆាដ កាល​ពី​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០១៦។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កំពុង​ដាក់សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ក្រុង​ N'Djamena ប្រទេស​ឆាដ កាល​ពី​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០១៦។

ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ក្នុង​ប្រទេស​ឆាដ ​(Chad) កាល​ពី​ថ្ងៃ​ទី១០ ​ខែមេសា​នេះ​ មិន​ទាន់​បាន​បង្ហាញ​ពី​លទ្ធផល​ផ្លូវការ​ទេ​តែ​ក្រុម​បេក្ខ​ជន​គណបក្ស​ជំទាស់​បាន​និយាយ​ថា​ ការ​រាប់​សន្លឹក​ឆ្នោត​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​នេះ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោត​ផ្តាច់​ព្រាត់។​

ក្រុម​គណបក្ស​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ណា​ផ្សេង​ទេ។ ការណ៍​នេះ​បាន​ក្លាយ​ជា​សញ្ញា​នៃ​ភាពតាន​តឹង​ចុង​ក្រោយ ​ខណៈ​ដែល​ប្រធានាធិបតី​ អៃដ្រីស ឌេប៊ី ​(Idris ​Deby) ​ស្វះ​ស្វែង​រក​ការ​បន្ត​កាន់​អំណាច​ក្នុង​អាណតិ​ទី៥​របស់​លោក។

លោក ​មហាម៉ាត់​ អាម៉ាត់ ​អាល់ហាបូ ​(Mahamat​ Ahmad​ Alhabo) ប្រធាន​គណ​បក្ស​ជំទាស់​ គឺ​គណបក្ស​ដើម្បី​សេរីភាព​និង​អភិវឌ្ឍន៍ ​(PLD) ​និង​អ្នក​នាំពាក្យ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ជំទាស់​និយាយ​ថា​ គណបក្ស​ជំទាស់​ប្រុង​ប្រៀប​ជា​ស្រេច​សម្រាប់​ការ​បោះ​ឆ្នោត​ផ្តាច់​ព្រាត់​ជុំទី២ បន្ទាប់​ពី​លទ្ធផល​ដែល​ទទួល​បាន​ពី​តំណាង​របស់​ខ្លួន​គ្រប់​ស្ថានីយ៍​បោះឆ្នោត​បាន​ចង្អុល​បង្ហាញ​ថា​ គ្មាន​បេក្ខជន​គណបក្ស​ណា​មួយ​ទទួល​បាន​សំឡេង​គាំទ្រ​លើស​លុប​ចំពោះ​ការបោះ​ឆ្នោត​ជុំទី១​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ទេ។

លោក ​មហាម៉ាត់ ​អាម៉ាត់ ​អាល់​ហាបូ ​ពុំ​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ពីការ​រាប់​សន្លឹក​ឆ្នោត​ទេ។ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធា​នាធិបតី​ជុំទី១​នោះ ​មាន​បេក្ខជន​ ១៣នាក់​ រួម​ទាំង​លោក​ប្រធានាធិបតី អៃដ្រីស​ ឌេប៊ី​ ផងដែរ៕

XS
SM
MD
LG