ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា​ធ្វើ​បាតុកម្ម​នៅ​ទិវា​ទុក្ករបុគ្គល


រូបឯកសារ៖ ក្រុម​បាតុករ​កាន់​ផ្ទាំង​ពាក្យ​ស្លោក​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​កាន់​ផ្ទាំង​ពាក្យ​ស្លោក​ ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ទិវា​ទុក្ករបុគ្គល​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​វីរជន​ដែល​បាន​ពលី​ដើម្បី​ឯករាជ្យ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ឪពុក​របស់​លោក​ស្រី Aung San Suu Kyi មេដឹកនាំ​ជាប់​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចាប់​តាំងពី​យោធា​បាន​ដណ្ដើម​អំណាច​កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភ: ហើយបាន​ចាប់​ខ្លួន​លោក​ស្រី Suu Kyi និង​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​លោក​ស្រី​មក មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​ដែល​យោធា​បាន​បង្ក្រាប​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ និង​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​យោធា​ជាមួយ​នឹង​កងជីវពលថ្មី​ដែល​ប្រជាពលរដ្ឋទើប​តែ​បង្កើត​ឡើង។

នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន យោធា​បាន​រឹតបន្ដឹង​ការ​ប្រារព្ធ​ទិវា​ទុក្ករបុគ្គល​នៅ​អគារ​មួយ​ដែល​រំឭក​ដល់​លោក Aung San ឪពុក​របស់​លោក​ស្រី Suu Kyi និង​វីរបុរស​ជាតិ​ម្នាក់​ទៀត ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ជាមួយ​នឹង​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​កាលពី​ថ្ងៃទី ១៩ ខែ​កក្កដា ឆ្នាំ១៩៤៧។

ពួក​អ្នក​បើកបរ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ក៏​បាន​នាំគ្នា​ចុច​ស៊ីផ្លេ​របស់​ខ្លួន​នៅ​ម៉ោង ១០:៣៧​នាទី​ព្រឹក​ដែល​ជា​ទម្លាប់​មួយ​ដើម្បី​រំឭក​ដល់​ម៉ោង​ដែល​មេដឹកនាំ​ឯករាជ្យ​ត្រូវ​បាន​គេ​សម្លាប់។ កាល​ពី​ឆ្នាំ​មុន លោក​ស្រី Suu Kyi បាន​ដាក់​កម្រង​ផ្កា​នៅ​ក្នុង​ពិធី​នេះ ប៉ុន្តែ​ឆ្នាំ​នេះ មាន​តែ​សាច់​ញាតិ​មួយ​ចំនួន​ប៉ុណ្ណោះ​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែល​ក៏​ត្រូវ​បាន​ចូល​រួម​ផង​ដែរ​ដោយ​លោក Ko Ko ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​សាសនា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​យោធា៕

XS
SM
MD
LG