ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ OPEC សម្រេច​មិន​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​


រូប​ផ្លាក​សញ្ញា​នៃ​អង្គការនៃ​ក្រុម​ប្រទេសនាំប្រេងចេញ (OPEC) នា​ឯ​ទីស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង Vienna កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០១៤។
រូប​ផ្លាក​សញ្ញា​នៃ​អង្គការនៃ​ក្រុម​ប្រទេសនាំប្រេងចេញ (OPEC) នា​ឯ​ទីស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង Vienna កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០១៤។

អង្គការនៃ​ក្រុម​ប្រទេសនាំប្រេងចេញ​គឺ Organization of Petroleum Exporting Countries​ (OPEC) ​បាន​សម្រេច​មិន​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ដែល​នាំ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​នោះទេ។​ ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង Vienna ​ប្រទេស​អូទ្រីស ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ រដ្ឋមន្ត្រី​ប្រេង​របស់​អង្គការ ​OPEC ​បាន​សម្រេច​រក្សា​បរិមាណ​ផលិតកម្ម​ក្នុង​ពេល​បច្ចុប្បន្ន ​គឺ​ចំនួន​៣០លាន​ធុងក្នុង​មួយ​ថ្ងៃ។​

តម្លៃ​ប្រេង​ពិភព​លោក​បាន​ធ្លាក់​ចុះ​បួន​ឆ្នាំ​ ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន​ទេ​ តាំង​ពីខែ​សីហា​ឆ្នាំ​២០១០​មក។​

ប្រេង​ពី​តំបន់ ​Brent North ​Sea ​របស់​ប្រទេស​អង់គ្លេស​និង​ប្រេង​ឆៅ​របស់​ស.រ.អាសម្រាប់​ខែ​មករា​បាន​ធ្លាក់ចុះ​ជាង​២​ដុល្លារ​ក្នុង​មួយធុង។​ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​៣០%​តាំងពីខែ​មិថុនា ​ដែលនៅ​ពេល​នោះ​ប្រេង​មួយ​ធុង​តម្លៃ​១១៥​ដុល្លារ។

XS
SM
MD
LG