មន្ត្រីនៅអាហ្វហ្គានីស្ថាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅតាមផ្លូវមួយ ក្បែរព្រលានយន្តហោះក្រុងកាប៊ុលនៅថ្ងៃច័ន្ទនេះ ដោយសម្លាប់ជនស៊ីវិលម្នាក់និងធ្វើឲ្យរបួសមនុស្ស១៣នាក់ទៀត។
ក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនោះ ដែលបានធ្វើឲ្យខូតខាតអគារជាច្រើននៅក្បែរនោះដែរ។
ប៉ូលិសនិយាយថា គោលដៅនៃការវាយប្រហារនោះគឺជារថយន្តកាំម៉ាស់មួយស្រដៀងនឹងរថយន្ត ដែលបុគ្គលិកសន្តិសុខជាប់កិច្ចសន្យាប្រើ។
ការបំផ្ទុះគ្រាប់បែកនេះកើតឡើង មួយថ្ងៃក្រោយមេបញ្ជាការកងទ័ពប៉ាគីស្ថាន គឺលោកឧត្តមសេនីយ៍ Raheel Sharif បានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងកាប៊ុល ដើម្បីត្រៀមរៀបចំកិច្ចចរចាសន្តិភាពជាថ្មីម្តងទៀតជាមួយក្រុមតាលីបង់៕