ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិក​ម្នាក់​ក្នុង​ចំណោម​បី​​នាក់ ​បាន​បាត់​បង់​ការងារ​ឬ​ប្រាក់​ចំណូល


រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងដែលបាត់បង់ការងារ ឈរតម្រង់ជួរដោយរក្សាគម្លាតពីគ្នា ដើម្បីដាក់ពាក្យសុំជំនួយពីរដ្ឋក្រោយពីបាត់បង់ការងារដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅរដ្ឋ Arkansas កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងដែលបាត់បង់ការងារ ឈរតម្រង់ជួរដោយរក្សាគម្លាតពីគ្នា ដើម្បីដាក់ពាក្យសុំជំនួយពីរដ្ឋក្រោយពីបាត់បង់ការងារដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅរដ្ឋ Arkansas កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

មាន​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ មួយភាគ​៣​ បាន​បាត់បង់​ការងារ ​ឬ​ប្រាក់ចំណូល​ ដោយ​សារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ជា​ពិសេស​ពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប ដោយ​សារ​ពួក​គេ​ត្រូវ​បញ្ឈប់​ពី​ការងារ ផ្អាក​ការងារ​ ឬ​ត្រូវ​គេ​កាត់​ម៉ោង​ធ្វើ​ការ នេះ​បើ​តាម​ទិន្នន័យ​ការ​ស្រាវជ្រាវ​ដែល​បាន​ចេញ​កាល​ពីថ្ងៃ​ច័ន្ទ។​

ក្រុមហ៊ុន​ស្ទង់មតិ Gallop ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ៣០%​នៃ​មនុស្ស​ពេញ​វ័យ​នៅ​សហរដ្ឋ​អាមេរិក​សរុប ២៥៦​ លាន​នាក់ បាន​រាយការណ៍​ថា ពួក​គេ​បាន​បាត់បង់​ការងារ​ ឬ​បាន​បាត់​បង់​ប្រាក់​ចំណូល​ដោយ​សារ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​នេះ។

១០​ ភាគ​រយនៃ​ពលរដ្ឋ​ពេញ​វ័យ​ថា​ពួក​គេ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ ដោយ​៨៥%​ នៃ​អ្នក​ទាំង​នោះជឿ​ថា ​ពួក​គេ​នឹង​ទទួល​បាន​ការងារ​របស់​ពួក​គេ​វិញ ហើយ​ ២៥% បាន​បាត់​បង់​ប្រាក់​ចំណូល​ដោយ​ត្រូវ​គេ​កាត់​ម៉ោង​ធ្វើ​ការ។

​៤% ​នៃ​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប បាន​បាត់​បង់​ការងារ​ជា​អចិន្ត្រៃយ៍ គឺ​ច្រើន​ជាងចំនួន ២% ជា​មធ្យម​សម្រាប់​មនុស្ស​ពេញ​វ័យ​ទាំង​អស់ នេះ​បើ​តាម​តួលេខ Gallup ខណៈ​ដែល​ចំនួន​ការ​ឆ្លងវីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​សហរដ្ឋ​អាមេរិកបាន​កើន​ដល់​ជិត ​១​លាន ​នាក់​ហើយ​ការ​ស្លាប់​ជាង ​៥៥.០០០​នាក់។

វិធានការបិទ​អាជីវកម្ម​នានាបាន​នាំ​ឲ្យ​មាន​ពលរដ្ឋអាមេរិកាំង​ ២៦.៥​លាន ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​បាត់​បង់​ការងារត្រឹម​ពាក់​កណ្តាល​ខែ​មីនា ហើយ​រដ្ឋបាលលោក​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ​ ទស្សន៍ទាយ​ថា អត្រា​ភាព​អត់​មាន​ការងារ​ធ្វើ​នឹង​កើន​ដល់ ​១៦%​ នៅ​ខែ​មេសា​នេះ៕

XS
SM
MD
LG