មន្ត្រីនៅក្នុងផ្នែកនីរតីនៃប្រទេសចិនបាននិយាយថាគេមានជំនឿថាមនុស្សជាង១០០នាក់បានកប់នៅក្នុងការបាក់ដីមួយ។
អាជ្ញាធរបាននិយាយថាការបាក់ដីនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានកម្ទេចផ្ទះប្រមាណ៤០ខ្នងកាលពីព្រឹកថ្ងៃសៅរ៍នេះនៅក្នុងភូមិ Xinmo ក្នុងខេត្ត Sichuan។
បើតាមមន្ត្រីក្នុងមូលដ្ឋាន ភក់និងថ្មបាក់ពីភ្នំមួយបានរាំងខ្ទប់ផ្នែកនៃស្ទឹងមួយមានប្រវែងពីរគីឡូម៉ែត្រនិងផ្នែកនៃផ្លូវមួយមានចម្ងាយ១.៦ គ.ម.។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលក្នុងមូលដ្ឋានបាននិយាយថាការឆ្លើយតបគ្រាអាសន្ន «ដល់មហន្តរាយខាងភូគមវិទ្យាកម្រិតធ្ងន់ធ្ងរទីមួយ» កំពុងធ្វើ។
ពួកប៉ូលិសបាននិយាយថាមនុស្សជាង៤០០នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។
ការបាក់ដីជាគ្រោះថ្នាក់ញឹកញយនៅក្នុងតំបន់ជនបទនិងតំបន់ភ្នំនៃប្រទេសចិនជាពិសេសនៅក្រោយមានភ្លៀងធ្លាក់ខ្លាំង៕