អង្គការនយោបាយដ៏ធំបំផុតចំនួន២នៅមហាវិទ្យាល័យសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា វិទ្យាស្ថានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលក្រុងប៉េកាំងនេះ ជាផ្នែកមួយនៃការប៉ុនប៉ងរបស់គណបក្សកុម្មុយនិស្តចិនដើម្បីត្រួតត្រាការនិយាយស្តីរបស់ចិននៅឯសាកលវិទ្យាល័យអាមេរិក។
លិខិតចំហរមួយច្បាប់និយាយថា សកម្មភាពរបស់ចិននៅឯមហាវិទ្យាល័យ និងសា កលវិទ្យាល័យសហរដ្ឋអាមេរិកបណ្តាលឲ្យមានការគំរាមកំហែងដល់សេរីភាពនៃការសិក្សាដូចដែលយើងបានឮ។
វិទ្យាស្ថាន Athenai កាលពីពេលថ្មីៗនេះបានបង្កើតអង្គការមិនយកកម្រៃមួយផ្តោតលើការកម្រិតឥទ្ធិពលរបស់គណបក្សកុម្មុយនិស្តចិននៅមហាវិទ្យាល័យសហរដ្ឋអាមេរិកបានបោះពុម្ភផ្សាយលិខិតនេះ។
ហត្ថលេខាលើលិខិតថ្ងៃទី១៣ ខែឧសភា រួមមានមេដឹកនាំគណៈកម្មាធិការជាតិខាងគណបក្សសាធារណរដ្ឋរបស់មហាវិទ្យាល័យ និងពួកគណបក្សប្រជាធិបតេយ្យនៅមហាវិទ្យាល័យរបស់អាមេរិក និងក្រុងអង្គការសិទ្ធិមនុស្សដែលតំណាងឲ្យការបន្តការតស៊ូរបស់ពលរដ្ឋក្រុងហុងកុង ម៉ុងហ្គោលី តៃវ៉ាន់ ទីបេ អ៊ុយហ្គឺរ និងអង្គការផ្សេងៗទៀតប្រឆាំងនឹងចិន។
លោក Rory O’Connor នាយកវិទ្យាស្ថាន Athenai និងជាអនុប្រធានការអភិវឌ្ឍធន ធានមនុស្សសម្រាប់ពួកប្រជាធិបតេយ្យអាមេរិកបាននិយាយថា លោកមានការភ្ញាក់ផ្អើលអំពីអង្គការនិស្សិតជាច្រើនបានរួបរួមគ្នាអំពាវនាវឲ្យបិទវិទ្យាស្ថានខុងជឺនេះ។ លោកបាននិយាយទៀតថា ការនេះឆ្លុះបញ្ចាំងពីការព្រួយកង្វល់កាន់តែច្រើនឡើងក្នុងចំណោមពួកនិស្សិតមហាវិទ្យាល័យអំពីឥទ្ធិពលនៅឯនាយសមុទ្ររបស់គណបក្សកុម្មុយនិស្តចិន។
វិទ្យាស្ថានខុងជឺត្រូវបានគាំទ្រដោយ Hanban ដែលជាទីភ្នាក់ងាររដ្ឋាភិបាលចិន ផ្សព្វផ្សាយវប្បធម៌ និងភាសាទូទាំងសាកលលោក មានភាពចម្រូងចម្រាសជាយូរយារណាស់មកហើយនៅក្នុងសហរដ្ឋអាមេរិក និងទីកន្លែងផ្សេងទៀតដោយសារតែចំណងទាក់ទងដ៏ជ្រាលជ្រៅរបស់វិទ្យាស្ថាននេះជាមួយគណបក្សកុម្មុយនិស្តចិន៕