ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូម៉ង់​ទទួល​យក​អ្នកទោស​នៅ​ពន្ធនាគារ​ Guantanamo


អូម៉ង់​ទទួល​យក​អ្នកទោស​នៅ​ពន្ធនាគារ​ Guantanamo។
អូម៉ង់​ទទួល​យក​អ្នកទោស​នៅ​ពន្ធនាគារ​ Guantanamo។

ប្រទេស​អូម៉ង់​បាន​សុខ​ចិត្ត​ទទួល​យកការតាំង​ទី​លំនៅ​ថ្មី​របស់​បុរស​ជន​ជាតិ​យេម៉ែន​៦នាក់​ ដែល​ជា​អ្នក​ទោស​នៅឯ​គុកយោ​ធា​របស់​ស.រ.អា​នៅ​ច្រក​សមុទ្រ Guantanamo។ បុរស​ទាំងអស់​នោះ​បាន​ទៅ​ដល់​ប្រទេស​អូម៉ង់​នៅ​ថ្ងៃ​សៅរ៍​នេះ។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា ​ខ្លួន សូម​ថ្លែង​អំណរ​គុណដល់​រដ្ឋាភិបាល​នៃ​ប្រទេស​អូម៉ង់​ចំពោះ​កាយ​វិការ និង​ឆន្ទៈ​ប្រកប​ដោយ​មនុស្ស​ធម៌ដើម្បី​គាំទ្រ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ស.រ.អាដែល​កំពុង​បន្ត​ធ្វើ​ឡើងដើម្បី​បិទ​មជ្ឈមណ្ឌល​ឃុំ​ឃាំងច្រក​សមុទ្រ Guantanamoនេះ។

ការ​ដោះ​លែង​ជន​ជាតិ​យេម៉េន ដែល​គេ​ឃុំ​ឃាំង​ជា​យូរយារ​ណាស់​មក​ហើយនេះ បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្សនៅឯ​គុក​ ដែល​រងការថ្កោល​ទោស​ពី​សំណាក់​អន្តរជាតិ​ និង​ដែល​ស្ថិត​នៅ​មូលដ្ឋាន​នាវា​ស.រ.អាក្នុង​ប្រទេស​គុយបា ​ដែល​ពួក​អ្នក​ទោសភាគ​ច្រើន ​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ ឬ​កាត់​ទោស ​បាន​ធ្លាក់​មកនៅ​ត្រឹម​ចំនួន​១១៦​នាក់។

​លោក​ប្រធានា​ធិបតី​ស.រ.អា ​បារ៉ាក់ ​អូបាម៉ា ​បាន​សន្យា​បិទ​មជ្ឈមណ្ឌល​ឃុំ​ឃាំង​នេះនៅពេល​ដែល​លោក​ចូល​កាន់​តំណែង​ក្នុង​អាណ្តតិ​ទី​មួយ ក៏​ប៉ុន្តែ​ពួក​សមាជិក​សភា​ និង​មន្រ្តី​ក្រសួងការ​ពារ​ប្រទេស​បាន​រារាំង​គោល​ដៅ​របស់​លោកក្នុង​ការបិទ​គុក​នេះ៕

XS
SM
MD
LG