វ៉ាស៊ីនតោន —
ក្រុមអ្នកតស៊ូមតិក្នុងប្រទេសកម្ពុជាបានទទូចឲ្យស.រ.អា.និងក្រុមហ៊ុនស.រ.អា.ជួយកម្ពុជាផ្នែកតម្លាភាព និងអភិបាលកិច្ចល្អចំពោះចំណូលបានមកពីការជីករ៉ែក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចពិភាក្សាមួយរៀបចំដោយអង្គការ Oxfam America កាលពីថ្ងៃពុធនៅក្នុងអាគារសភាស.រ.អា.ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមវាគ្មិនបីរូបមកពីអង្គការ Oxfam ក្នុងតំបន់និងកម្ពុជា បានថ្លែងថា ជំនួយនិងបទពិសោធន៍ស.រ.អា.គឺជារឿងសំខាន់ដល់តម្លាភាពនៃវិនិយោគផ្នែកឧស្សាហកម្មជីករ៉ែក្នុងប្រទេសកម្ពុជា ដោយសារតែកម្ពុជាគ្មានច្បាប់ទទួលបានព័ត៌មានទាក់ទងនឹងបញ្ហាវិនិយោគផ្នែកឧស្សាហកម្មនិស្សារណកម្ម ឬការជីករ៉ែ ហើយព័ត៌មានអំពីចំណូលពន្ធរដ្ឋនិង ដំណើរការវិនិយោគលើធនធានរ៉ែនេះដែលអាចប៉ះពាល់ដល់បរិស្ថាននិងជីវិភាពពលរដ្ឋនេះ មិនត្រូវគេប្រកាសឲ្យដឹងជាសាធារណៈ។
ពួកគេថ្លែងយ៉ាងដូច្នេះដោយយោងថា ក្រុមហ៊ុនស.រ.អា.ដូចជាក្រុមហ៊ុន Chevron និងក្រុមហ៊ុនចិនដែលទៅវិនិយោគ អាចមានឯកសារជាមួយនឹងភាគីនៅកម្ពុជាដើម្បីឲ្យពួកគេបានដឹងពីព័ត៌មាននេះ។
លោកឡាយ ឃីម មន្ត្រីសម្របសម្រួលកម្មវិធីប្រចាំតំបន់ផ្នែកឧស្សាហកម្មនិស្សារណកម្មនៃអង្គការអុកស្វាមអាមេរិកគឺជាវាគ្មិនម្នាក់។
«មានក្រុមហ៊ុនច្រើនបានទទួលនូវសម្បទានក្នុងការរុករករ៉ែ។ ប៉ុន្តែយើងមិនបានដឹងថា តើគាត់មានជាកិច្ចព្រមព្រៀងរបៀបម៉េច។ តែទី២រឿងផលប៉ះពាល់បរិស្ថាន ដែលអាចនឹងកើតមានឡើង ហើយនឹងការរុករករ៉ែនៅក្នុងតំបន់ដែលប្រជាជនក្រីក្រ ជាពិសេសជនជាតិដើមភាគតិច»។
លោកថ្លែងថា ក្នុងរយៈពេលជាង១០ឆ្នាំមានកំណើនក្រុមហ៊ុនយ៉ាងតិច១២០ ភាគច្រើនមកពីប្រទេសចិនមកវិនិយោគនេះ ហើយបានបង្កឲ្យមានក្តីបារម្ភ ដោយសារសង្គមស៊ីវិលនិងប្រជាពលរដ្ឋមិនអាចចូលរួមពាក់ព័ន្ធនឹងដំណើរការវិនិយោគ ហើយនឹងដឹងអំពីបញ្ហាតម្លាភាពចំពោះដំណើរការក្រុមហ៊ុនទាក់ទងនឹងប្រាក់ចំណូលដល់រដ្ឋ ហើយប្រតិបត្តិការរបស់ក្រុមហ៊ុនក៏មិនត្រូវគេឲ្យដឹងផងដែរ។
លោកឡាយ ឃីមបានបញ្ជាក់ថា រ៉ែទាំងអស់ដែលគេធ្វើការវិនិយោគគឺរ៉ែប្រេងកាត រ៉ែមាស រ៉ែដែក និងរ៉ែបុកស៊ីតជាដើម តែក្រុមហ៊ុនទាំងនោះត្រូវគេបញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្នុងដំណាក់កាលរុករក ស្រាវជ្រាវនៅឡើយ ហើយក្រុមហ៊ុនទាំងនោះក៏មិនទាន់ប្រកាសជាផ្លូវការអំពីប្រត្តិបត្តិការវិនិយោគរបស់គេដែរ។ លោកគិតថា ស.រ.អា. ដែលមានបទពិសោធន៍ក្នុងរឿងធនធានធម្មជាតិនេះ អាចជួយដល់កម្ពុជាបាន។
«ដោយសារតែទំនាក់ទំនងរវាងស.រ.អា.ជាមួយប្រទេសកម្ពុជាមានដំណើរការល្អ ខ្ញុំយល់ថា ស.រ.អា.អាចជួយលើកទឹកចិត្ត ឬក៏ពន្យល់រដ្ឋាភិបាល ឬក៏អ្នកធ្វើគោលនយោបាយឲ្យពិនិត្យមើលទៅលើបទពិសោធន៍នានា ដែលមានបទពិសោធន៍ល្អនានាដែលស.រ.អា.កំពុងជួយនៅតាមបណ្តាប្រទេសនានាទៀត»។
វាគ្មិនម្នាក់ទៀតគឺនាង ណាថាឆា គីម នាយិកាអង្គការសម្ព័ន្ធភាពដើម្បីតម្លាភាពធនធាន បាននិយាយថា ប្រទេសកម្ពុជាធ្លាប់មានបទពិសោធន៍មិនល្អផ្នែកធនធានធម្មជាតិព្រៃឈើរួចហើយ។ នាងបានបញ្ជាក់ថា កម្ពុជាមិនគួរកើតមានរឿងនេះចំពោះបញ្ហាធនធានរ៉ែទៀតទេ។ នាងណាថាឆា គីមសង្ឃឹមថា កម្ពុជានឹងទទួលបានប្រាក់ចំណូល ដ៏ធំធេង តាមរយៈតម្លាភាពសម្រាប់ការអភិវឌ្ឍន៍កម្ពុជា និងជួយផ្នែកសុខុមាលភាពពលរដ្ឋកម្ពុជាផងដែរ។
ក្រុមវាគ្មិនបានបង្ហាញអំពីបញ្ហាវិបត្តិនយោបាយ ដែលជាប់គាំង ក្រោយការបោះឆ្នោត ការធ្វើច្បាប់សង្គមស៊ីវិល ឬច្បាប់ NGOs និងច្បាប់ប្រព័ន្ធអ៊ីនធ័រណិត ដែលពុំមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យជាដើម។ ពួកគេបញ្ជាក់ថា កម្ពុជាពេលនេះមានគណបក្សតែមួយដឹកនាំប្រទេស ហើយគណបក្សជំទាស់នៅបន្តពហិការដោយសារភាពមិនយល់ព្រមនឹងលទ្ធផលឆ្នោតដែលមានភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរកាលពីខែកក្កដាឆ្នាំ២០១៣ផងនោះ។
នាងច័ន្ទគ្រីស្នា សាវ៉ាដា មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកពលរដ្ឋសកម្មនៃអង្គការអុកស្វាមអាមេរិកគឺជាវាគ្មិនផងដែរ។ នាងបានអះអាងថា ប្រទេសកម្ពុជាពេលនេះកំពុងស្ថិតនៅលើផ្លូវបត់មួយ ទាំងនយោបាយនិងសេដ្ឋកិច្ច។ នាងបានថ្លែងថា អ្វីដែលជាការគម្រាមកំហែងដល់សិទ្ធិសរីភាពសង្គមស៊ីវិលពេលនេះគឺច្បាប់អង្គការ និងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីធ័រណិត ដែលនាងបានបញ្ជាក់ថា ត្រូវមានការចូលរួមពីសង្គមស៊ីវិលដើម្បីតាក់តែច្បាប់ដែលអាចទទួលយកបាន។
ក្រុមវាគ្មិនបានបញ្ជាក់ថា ក្រុមប្រទេសផ្តល់ជំនួយ ដូចជាស.រ.អា.និងក្រុមហ៊ុនស.រ.អា.ជាដើម អាចដាក់លក្ខខណ្ឌឲ្យមានការអនុវត្តទាក់ទងនឹងការវិនិយោគដោយតម្លាភាពនេះក្នុងប្រទេសកម្ពុជាដែលជំពាក់បំណុលបរទេសរាប់ពាន់លានដុល្លារនេះ។
លោកស្រីអ៊ីសាប៊ែល ម៊ូនីឡា (Isabel Munilla) អ្នកសម្របសម្រួលការពិភាក្សាមកពីអង្គការ Oxfam America បានបង្ហាញឲ្យដឹងថា ស.រ.អា.បានផ្តល់ជំនួយដល់កម្ពុជាជាប្រចាំដែរ គឺមានប្រមាណ៧៦លានដុល្លារក្នុង១ឆ្នាំៗ។
«ហើយថវិកាជាតិប្រទេសកម្ពុជាប្រមាណពាក់កណ្តាលគឺជាជំនួយអន្តរជាតិ។ ដូច្នេះសម្រាប់ប្រទេសដែលមានផលិតផលសរុបក្នុងស្រុកឬ GDP ចំនួន១ពាន់៤រយលានដុល្លារ ហើយមានពលរដ្ឋតែ១៥លាននាក់នោះ ជំនួយបរទេសជារឿងសំខាន់ណាស់»។
គេមិនដឹងថា តើការផ្តល់អាជ្ញាប័នវិនិយោគផ្នែកឧស្សាហកម្មរ៉ែដ៏ច្រើនសន្ធឹកសន្ទាប់នេះអាចនឹងធ្វើឲ្យកម្ពុជាគេចផុតពីការខ្ចីប្រាក់បំណុលបរទេសឬយ៉ាងណាទេ ក្នុងពេលកម្ពុជាមានការវិវត្តផ្នែកនយោបាយនិងសេដ្ឋកិច្ចដែលប្រជាពលរដ្ឋទាមទារឲ្យមានការផ្លាស់ប្តូរសង្គម ដូចការបង្ហាញដោយសន្លឹកឆ្នោតនោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមវាគ្មិនបានដាក់ក្តីសង្ឃឹមថា ការយកចិត្តទុកដាក់របស់ស.រ.អា.ចំពោះការផ្លាស់ប្តូរនយោបាយក្នុងប្រទេសកម្ពុជា ជាពិសេស ការដែលសភាស.រ.អា. មានការយកចិត្តទុកដាក់ខ្លាំងអំពីស្ថានការណ៍កម្ពុជាចុងក្រោយថ្មីៗនេះ នឹងជួយដល់ស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចប្រទេសកម្ពុជា។
ក្រុមវាគ្មិនបានជួបជាមួយនឹងមន្ត្រីក្រសួងការបរទេសស.រ.អា. បុគ្គលិកសភាអាមេរិកាំង ក្រុមប្រទេសអ្នកផ្តល់ជំនួយធំៗ ដូចជាធនាគារពិភពលោក អង្គការរូបិយប័ណ្ណអន្តរជាតិ និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID ជាដើម៕