ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអូហៃយូ​ផ្អាក​ការបោះឆ្នោត​បឋម​ ខណៈ​រដ្ឋ៣ផ្សេង​ទៀត​នៅ​ដំណើរការ


អ្នក​បោះឆ្នោត​ម្នាក់​ចុះ​ហត្ថលេខា​មុន​ធ្វើ​ការ​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​សម្រាប់​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
អ្នក​បោះឆ្នោត​ម្នាក់​ចុះ​ហត្ថលេខា​មុន​ធ្វើ​ការ​បោះឆ្នោត​នៅ​ស្ថានីយ​បោះឆ្នោត​មួយ​សម្រាប់​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ក្រុម​អ្នកបោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន​បី​ ក្នុង​ប្រទេសអាមេរិក​បាន​ត្រៀម​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃអង្គារ​នេះ​ ដើម្បី​គូស​សន្លឹកឆ្នោត​ក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ ទោះបីជា​មាន​ការព្រួយបារម្ភ​អំពី​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋអូហៃយ៉ូ​មួយផ្អាក​ដំណើរការ​បោះឆ្នោត។

លោកអតីត​អនុប្រធានាធិបតី​ ចូ បៃ ឌិន បាន​នាំមុខ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont គឺលោក Bernie Sanders នូវ​សំឡេង ៨៩៨ ទល់នឹង ៧៤៥ ពី​ក្រុមប្រតិភូគណបក្ស ដែល​បាន​សន្យា​គាំទ្រ​ដល់​បេក្ខជន​ជា​គូរប្រជែង​ទាំងពីរ។

ការបោះឆ្នោតបឋម​នៅថ្ងៃអង្គារ​ទំនង​ជាផ្តោត​ជា​សំខាន់​ទៅលើ​យុទ្ធនាការ​ដើម្បី​យក​ជ័យជម្នះ​លើ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ខាង​គណបក្សសាធារណរដ្ឋ នៅ​ខែវិច្ឆិកា។ រដ្ឋទាំងបី​គឺ​ជា​រដ្ឋ​ដ៏​ធំ​ដែល​ត្រូវរៀបចំការ​បោះឆ្នោត​នៅក្នុង​ថ្ងៃ​តែ​មួយ។

អភិបាលរដ្ឋ Florida លោក Ron DeSantis បាន​បញ្ជាក់​ថា៖ «រឿងនេះ មិនមែន​ជា​រឿង​ត្រូវ​ភ័យ​ស្លន់ស្លោរ​ទេ‍»។ លោក​ថ្លែង​ថា​ពលរដ្ឋ​ភាគច្រើន​ចូល​ទៅ​បោះឆ្នោត​តែ ២ ឬ ៣នាទី​ប៉ុណ្ណោះ។

មន្ត្រីសុខាភិបាល​រដ្ឋ Florida បាន​រាយការណ៍​មក​ថា​ មាន​ករណី​ឆ្លងវីរុស​កូរ៉ូណា ចំនួន​១៤២ករណី​ក្នុង​រដ្ឋ​នេះ៕

XS
SM
MD
LG