ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​ដក​ការព្រមាន​អំពី​គ្រោះ​មហន្តរាយ​ស៊ូណាមី បន្ទាប់​ពី​មាន​ការរញ្ជួយដី​យ៉ាង​ខ្លាំង​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ឈីលី


ផ្លូវរងការខូចខាត​បន្ទាប់​ពី​គ្រោះរញ្ជួយដី​នៅ​ក្រុង Tarahuin កោះ Chiloe ភាគខាងត្បូង​ប្រទេសឈីលី កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។
ផ្លូវរងការខូចខាត​បន្ទាប់​ពី​គ្រោះរញ្ជួយដី​នៅ​ក្រុង Tarahuin កោះ Chiloe ភាគខាងត្បូង​ប្រទេសឈីលី កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

ក្រុមមន្ត្រី​បាន​ដក​ការព្រមាន​ថា​អាច​មាន​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ ដែល​បាន​ចេញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​គ្រោះ​រញ្ជួយដី​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​កើតឡើង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ឈីលី។ នៅ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការបំផ្លិចបំផ្លាញ​ឬ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​គេ​នៅ​តែ​ឃ្លាំ​មើល​គ្រោះ​រលកយក្ស​ស៊ូណាមិ​ដដែល។​

ទីភ្នាក់ងារ​វាស់វែង​ភូមិសាស្រ្ត​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៧,៦ និង​បាន​កើតឡើង​ក្នុង​ចម្ងាយ​៤០​គីឡូម៉ែត្រ​នៃ​តំបន់​ Puerto Quellon ​ប៉ែក​និរតី​នៃ​ប្រទេស​ឈីលី ដែល​មិន​សូវ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​កុះករ​នោះ​ទេ។ គ្រោះ​រញ្ជួយដី​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១:២២នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក។​

លោក Ricardo Toro ប្រធាន​ស្ថាប័ន​សេវា​គ្រោះ​អាសន្ន​ជាតិ​ប្រចាំ​ប្រទេស​ឈីលី​នៅ​តែ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់ Los Lagos ចាកចេញ​ពី​តំបន់​នោះ​ទៅ​កាន់​តំបន់​ផ្សេង​ដែល​ខ្ពស់​ជាង​នេះ។​

លោក Toro បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ប្រហែល​៤.០០០​នាក់​បាន​ចាកចេញ​ពី​តំបន់ Los Lagos ហើយ។

អាជ្ញាធរ​អាមេរិក​និង​ឈីលី​កាល​ពី​មុន​នេះ បាន​ចេញ​សេចក្តីប្រកាស​ព្រមាន​អំពី​គ្រោះ​រលកយក្ស​ស៊ូណាមិ​ដល់​តំបន់​ដែល​ស្ថិត​ក្នុង​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​ពី​តំបន់​ដែល​កើត​មាន​គ្រោះ​រញ្ជួយដី។​

នេះ​គឺ​ជា​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧,៧​ឬ​ខ្ពស់​ជាង​នេះ​ទី​៣​ហើយ​ដែល​បាន​កើតឡើង​ក្នុង​ខែ​នេះ នៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ងាយ​រងគ្រោះ​ពី​ការរញ្ជួយដី ដែល​ពេល​ខ្លះ​គេ​ហៅ​ថា​ជា «រង្វង់​ភ្លើង»។​
គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧,៨​បាន​កើតឡើង​នៅ​កោះ Solomon កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ហើយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត ៧,៩ បាន​កើតឡើង​នៅ​ប៉ាពួអាស៊ីនូវែលហ្គីណេ (Papua New Guinea) កាល​ពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​កន្លង​ទៅ​នេះ៕

XS
SM
MD
LG