ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ al-Qaida ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយស.រ.អា


ផែន​ទី​បង្ហាញ​ពី​ក្រុង​ Sarmada នៅប្រទេស​ស៊ីរី​។ ជន​ al-Qaida ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយស.រ.អា។
ផែន​ទី​បង្ហាញ​ពី​ក្រុង​ Sarmada នៅប្រទេស​ស៊ីរី​។ ជន​ al-Qaida ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយស.រ.អា។

ភ្នាក់ងារ al-Qaida ដ៏​យូរ​អង្វែង​ម្នាក់ ​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​យន្តហោះ​របស់​ស.រ.អា​នៅ​ដើម​ខែ​កក្កដានេះ​ ​ខណៈ​ដែល​ជន​នោះ​កំពុង​ធ្វើ​ដំណើរនៅ​ជិត​ទីក្រុង Sarmada ក្នុងប្រទេសស៊ីរី ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​បញ្ចកោណ។

Muhsin al-Fadhli បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅពេល​ដែល​ជន​នោះ​បាន​រងការវាយ​ប្រហារ​នៅ​ថ្ងៃ​ទី​៨ ​ខែ​កក្កដា។

លោក​អនុសេនីយ៍ឯក​កងទ័ព​ជើង​ទឹក​ Jeff Davis អ្នក​នាំ​ពាក្យ​មន្ទីរបញ្ចកោណ ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា al-Fadhli ​ជា​មេដឹកនាំ​បណ្តាញ​ភ្នាក់​ងារ​ al-Qaida ​ហៅ​ថា ក្រុម Khorasan ​ដែល​កំពុង​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ខាង​ក្រៅ​ប្រទេស​ប្រឆាំង​ស.រ.អា និង​ក្រុម​សម្ព័ន្ធ​មិត្ត​។

លោក Davisបាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា al-Fadhli ជា​អ្នក​សម្រប​សម្រួល ​ជាន់​ខ្ពស់​របស់ក្រុម al-Qaidaដែល​ស្ថិត​នៅ​ក្នុងចំណោម​មេដឹកនាំ al-Qaida ដែល មាន​ការ​ទុកចិត្ត​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​បាន​ទទួល​ការ​ប្រាប់​ឲ្យ​ដឹង​ជាមុន​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០០១។

មន្ទីរ​បញ្ច​កោណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា al-Fadhli ក៏មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ ដែល​បាន​កើត​មាន​ឡើង​នៅ​ខែ​តុលា ​ឆ្នាំ​២០០២ ​ដែល​រួម​មាន​ការ​ប្រឆាំង​ទាហាន​ម៉ារីន​ស.រ.អា​នៅ​លើ​កោះ Faylaka ក្នុង​ប្រទេស​គុយវ៉ែត​ និងនាវា​ចម្បាំង​បារាំង MV Limburgផងដែរ។

លោក Davis មាន​ប្រសាសន៍​ទៀត​ថា ​ការ​ស្លាប់​របស់​ជន​នោះ​បាន​បង្អាក់​ និង​រំខាន​កិច្ច​ប្រតិបត្តិការនៅ​ក្រៅ​ប្រទេស​របស់​ក្រុម al-Qaidaប្រឆាំង​នឹង​ស.រ.អា ​និង​ក្រុម​សម្ព័ន្ធ​មិត្ត​ដៃ​គូរបស់​យើង។

នៅ​ឆ្នាំ​២០១២ ក្រសួង​ការបរទេស​ស.រ.អាបាន​ផ្តល់​រង្វាន់ចំនួន៧​លានដុល្លារ​សម្រាប់​ព័ត៌មាន​នាំ​ឲ្យ​មាន​ការ​សម្លាប់​ ឬ​ចាប់​ខ្លួន Muhsin al-Fadhli ដែល​កាល​ពី​ពេល​មុន​ជន​នោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG