ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល់​កៃ​ដា ៖ ​មេ​​ដឹក​នាំ​សាខា​​នៅ​យ៉េម៉ែនត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​​​យន្តហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​


រូប​ថត​ចេញ​ពីវីដេអូ​របស់​ក្រុម​អាល់កៃដា បង្ហាញ​ពី​រូប​របស់​ Nasir Al-Wuhaishy នៅ​ក្នុង​ប្រទេស​យ៉េមែន ។
រូប​ថត​ចេញ​ពីវីដេអូ​របស់​ក្រុម​អាល់កៃដា បង្ហាញ​ពី​រូប​របស់​ Nasir Al-Wuhaishy នៅ​ក្នុង​ប្រទេស​យ៉េមែន ។

ក្រុម​អាល់កៃដាបាន​ប្រាប់​ឲ្យ​ដឹង​ថា​ Nasir al-Wuhayshi ជា​អនុ​ប្រធាន​និង​ជា​មេដឹក​នាំ​សាខា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហាររបស់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​កាសែត​វីដេអូ​ ក្រុម​នោះ​បាន​និយាយ​ថា ​ការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​កំពង់ផែ Mukalla ភាគ​អាគ្នេយ៍ ​បាន​សម្លាប់ Wuhayshi​ ហើយ​និងមនុស្ស​ផ្សេង​ទៀត។​ កាសែត​វីដេអូ​នោះ​បាន​ប្រាប់​ឈ្មោះ Qassim al-Rimi ​ជា​មេដឹកនាំ អាល់​កៃ​ដា ថ្មី​នៅ​ឧបទ្វីប​អារ៉ាប់។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​យប់​ថ្ងៃ​ច័ន្ទ​ថា ​ពួកគេ​កំពុង​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ Wuhayshi ​ហើយ​មិន​បាន​និយាយ​ថា ​តើ​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់ CIA ​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការវាយ​ប្រហាររបស់​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ដែរ​ឬ​ទេ។​

Wuhayshi ​ជា​អនុ​ប្រធាន​របស់​ Ayman al-Zawahiri ដែល​ជា​ប្រធាន​របស់​ក្រុម​អាល់​កៃ​ដា ហើយ​កាល​ពី​ពេល​មុន​ជា​អ្នក​ជំនួយ​ការ​របស់​ Osama bin Ladenអតីត​មេដឹកនាំ​ អាល់​កៃ​ដា។​ ជន​នោះ​បាន​ក្លាយ​ជា​មេដឹកនាំ​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អារ៉ាប់​ (AQAP)ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ជា​សាខា​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​ក្រុម​អាល់​កៃ​ដា នៅ​ឆ្នាំ​២០០៩។

នៅ​ក្រោម​ការបញ្ជារ​របស់​ Wuhayshi ក្រុម​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អារ៉ាប់​បានរៀប​ចំ​ផែនការវាយ​ប្រហារ​សំខាន់​ៗ​ជា​ច្រើន រួម​មានការ​ប៉ុនប៉ង​វាយ​ប្រហារ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​២០០៩ ​ដើម្បី​បំផ្ទុះ​យន្តហោះ​អាកាស​ចរណ៍​សហរដ្ឋ​អាមេរិក​។​ នៅ​ខែ​មករា ​ក្រុម​នោះ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ការិយា​ល័យ​របស់​ទស្សនាវដ្តី​គំនូរ​ត្លុក​កំប្លែង Charlia Hebdo នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​រង្វាន់​រហូត​ដល់​១០​លាន​ដុល្លារ​ចំពោះ​ព័ត៌មាន​នាំ​ឲ្យ​ចាប់​ខ្លួន Wuhayshi។

យុទ្ធនាការ​វាយ​ប្រហារ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ Droneរបស់​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​៦​ឆ្នាំ​នេះ រួម​មាន​ការវាយ​ប្រហារ​ជាង​១០០​ដង​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន​ដែល​ដៅ​លើ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អារ៉ាប់។ ​គ្រាន់​តែឆ្នាំនេះ​ ការ​វាយ​ប្រហារ​តាមយន្តហោះ​គ្មាន​មនុស្ស​បើក Drone ​បាន​សម្លាប់ Ibrahim al-Rubaishដែល​ជា​បព្វជិត​កំពូល​ ហើយ​និង​ Harith al-Nadhariមេបញ្ជា​ការ​កំពូល​របស់​ក្រុម​នោះ។

កម្ម​វិធី​នោះ​មាន​ការស្មុគ្រស្មាញ​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ក្រុម​ឧទ្ទាម Hothi ​ដែល​បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី​ Abd Rabu Mansour Hadi រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត។ ​ហើយ​ក្រុម​ឧទ្ទាម​នោះ​បាន​កាន់​កាប់​មូលដ្ឋាន​ទ័ព​អាកាស​ Al-Anad ​ដែល​បាន​ធ្វើ​ជា​ទីកន្លែង​ស៊ើបការណ៍​សម្ងាត់​ដ៏​សំខាន់​សម្រាប់​បុគ្គលិក​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​យុទ្ធ​នាការ​វាយ​ប្រហារ​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក៕

XS
SM
MD
LG