ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច ឬ OECD មើល​ឃើញ​ពីការ​យឺតយ៉ាវ​​នៃកំណើនសេដ្ឋកិច្ច​សាកល​លោក


រូបឯកសារ៖ ស្លាកអង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ ឬ OECD
រូបឯកសារ៖ ស្លាកអង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ ឬ OECD

របាយការណ៍​នោះ ​បាន​សង្កត់​ពីការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​របស់​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំទី២​របស់​ពិភពលោក​ និង​បណ្តាប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុបបាន​ដាក់​សម្ពាធ​លើ​សេដ្ឋ​កិច្ច​សាកល​លោក។

អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ ឬ (OECD) កំពុង​ព្រមាន​ពីការ​យឺត​យ៉ាវ​ការរីកចម្រើនសេដ្ឋ​កិច្ចរបស់​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំៗបំផុត​ភាគ​ច្រើន​របស់​ពិភពលោក ​ដោយយោង​ពីការ​កង្វល់អំពី​ភាព​តានតឹង​ខាង​ពាណិជ្ជ​កម្ម​បន្ត​មាន​ឡើង ​ភាព​មិន​ប្រាកដ​ប្រជា​ខាង​គោល​នយោបាយ​ និង​ការ​ធ្លាក់​ចុះ​ខាង​ពាណិជ្ជកម្ម​និងទំនុក​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ទំនិញ។

ក្នុងទស្សនវិស័យ​សេដ្ឋ​កិច្ច​អន្តរកាល​របស់​ខ្លួន ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច បាន​ព្យាករណ៍​ពីការ​រីកលូតលាស់​សេដ្ឋ​កិច្ច​ទូទាំង​សាកល​លោក​ចំនួន 3,3 ភាគរយ​នៅ​ឆ្នាំ​នេះ ​ដោយ​ធ្លាក់​ចុះពី​ចំនួន​ 3,6 ភាគ​រយ​នៅ​ឆ្នាំ​២០១៨។

របាយការណ៍​នោះ ​បាន​សង្កត់​ពីការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​របស់​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំទី២​របស់​ពិភពលោក​ និង​បណ្តាប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុបបាន​ដាក់​សម្ពាធ​លើ​សេដ្ឋ​កិច្ច​សាកល​លោក។

របាយការណ៍​នោះ ​ក៏បាន​ប្រាប់ឲ្យ​ដឹង​ទៀត​ថា ​ការយក​ពន្ធគយ​ទៅ​វិញ​ទៅមករវាង​ចិន​និង​សហរដ្ឋ​អាមេរិក បាន​ធ្វើឲ្យ​ប៉ះពាល់​សេដ្ឋ​កិច្ច​និង​បង្កើនអតិផរណា។ ការព្យា​ករណ៍​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក ​បង្ហាញថា ​សេដ្ឋ​កិច្ចបាន​ធ្លាក់​ចុះ​ពី ២,៩ ភាគរយ​មក​នៅ ២,៦ ​ភាគរយ។

លោកស្រី Laurence Boone ​ប្រធាន​សេដ្ឋ​វិទូ​របស់អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឬOECD បាន​និយាយ​ថា «ការរីក​ចម្រើន​សេដ្ឋ​កិច្ច​យឺតៗ​ក្នុង​តំបន់​សំខាន់​ៗ ​អាចធ្វើ​ឲ្យមាន​ឧបសគ្គ​ដល់​សកម្មភាព​សេដ្ឋ​កិច្ច​ទូទាំង​សាកលលោក ជា​ពិសេស ​ប្រសិនបើវា​រាល​ដាល​ទៅ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ។

រដ្ឋាភិ​បាល ត្រូវ​តែ​ពង្រីក​ការ​សន្ទនាពហុភាគី​ដើម្បី​កម្រិត​ហានិភ័យ​និង​ធ្វើ​ការ​សម្រប​សម្រួល​ចំណាត់ការ​ខាង​នយោបាយ​ដើម្បី​បញ្ចៀស​ការ​បន្ត​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​នេះ»៕

XS
SM
MD
LG