វ៉ាស៊ីនតោន៖ អង្គការសិទ្ធិមនុស្សខ្មែរនៅសហរដ្ឋអាមេរិកមើលឃើញប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះការតវ៉ារបស់គណបក្សប្រឆាំងថាជារឿងគួរឱ្យខកចិត្ត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃសុក្រថាលោកនឹងមិនចុះចេញពីអំណាចតាមការទាមទាររបស់បាតុករនៃគណបក្សប្រឆាំងទេហើយក៏នឹងមិនមានការបោះឆ្នោតមុនអណត្តិដែរដោយសារតែច្បាប់មិនអនុញ្ញាត។
លោក យ័ប គឹមទុង ប្រធានសមាគមខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបញ្ជាក់ថារដ្ឋាភិបាលមិនគួរមិនយកចិត្តទុកដាក់ចំពោះការតវ៉ារបស់គណបក្សប្រឆាំងទេ៖
«ខ្ញុំថារឿងនេះប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយពីរឿងហ្នឹងទេប្រទេសយើងនឹងមានបញ្ហាដល់មនុស្សយើងទាំងអស់គ្នាមិនថាសមាជិកគណបក្សប្រជាជនឬមួយក៏សមាជិកសង្គ្រោះជាតិនោះទេពីព្រោះ នេះវាប៉ះពាល់ទាំងអស់គ្នាហើយប៉ះពាល់រហូតទៅដល់ពួកអ្នករកស៊ីផងដែរ។ ជាពិសេសរកស៊ីធំៗហើយនឹងទោះបីរដ្ឋមន្ត្រីធំៗក៏នឹងប៉ះពាល់ពីព្រោះថាប្រទេសយើងតែមានបង្ហូរឈាមឬមួយក៏ធ្វើបង្រ្កាបពួកអ្នកបាតុកម្មមិនត្រឹមត្រូវអន្តរជាតិនឹងមិនអត់ឱនឱ្យហើយមួយទៀតក៏ពួកអ្នករកស៊ីធំៗក៏មិនហ៊ានរកស៊ីនៅស្រុកខ្មែរ»។
អង្គការសិទ្ធិមនុស្សនេះនៅបន្តទាមទារឱ្យមានការដោះស្រាយដោយសន្តិវិធីលើការខ្វែងគំនិតគ្នាលើភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា។
លោក យ័ប គឹមទុងបានបន្ថែមថា៖
«ចំពោះខ្ញុំ ខ្ញុំសូមជំរុញឱ្យភាគីទាំងសងខាងចរចាឱ្យបានត្រឹមត្រូវឱ្យបានភាគីទាំងសងខាងឱ្យបានស្រួលទាំងអស់គ្នាហើយបើសិនដោះស្រាយរឿងហ្នឹងមិនបានតាមការចរចាទេការបោះឆ្នោតសារជាថ្មី គឺជាការត្រឹមត្រូវហើយ។ យើងឃើញថាប្រទេសថៃគេគ្រាន់តែមានបញ្ហាអញ្ចឹងភ្លេត គេមិនដឹងដោះស្រាយយ៉ាងម៉េចគេឱ្យប្រជាជនជួយដោះស្រាយឱ្យម៉្លោះហើយគេអាចឱ្យមានការបោះឆ្នោតថ្មីៗភ្លាមៗអញ្ចឹងបាន។ ខ្ញុំថាស្រុកខ្មែរយើងអាចធ្វើអញ្ចឹងបានដូចគ្នាប្រសិនបើរដ្ឋាភិបាលចង់ដោះស្រាយអញ្ចឹង»។
ក្រុមបាតុកររាប់ពាន់នាក់នៃគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៊ីនិងលោកកឹម សុខាបានជួបប្រជុំគ្នាជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃអាទិត្យទី១៥ខែធ្នូនៅទីលានប្រជាធិបតេយ្យនិងបានដើរក្បួនដង្ហែរពាសពេញទីក្រុងភ្នំពេញដើម្បីប្រកាសទាមទារឱ្យមានការបោះឆ្នោតឡើងវិញនិងស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទម្លាយនូវភាពស្ងៀមស្ងាត់ជាយូរដោយផ្តល់សម្ភាសខ្លីប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានរដ្ឋសភាជាតិថា៖
«ទាមទារឱ្យខ្ញុំចុះចេញពីតំណែង តើខ្ញុំបានធ្វើកំហុសអ្វីបើសិនជាសភាទម្លាក់ខ្ញុំនោះវាជារឿងមួយក៏ ប៉ុន្តែការចុះចេញពីតំណែងរបស់ខ្ញុំមិនមែនជាការចង់បានរបស់អ្នកគាំទ្រគណបក្សប្រជាជននិងគាំទ្រខ្ញុំនោះទេ»។
ប្រតិកម្មជាសាធារណៈរបស់លោកហ៊ុន សែនកើតឡើងក្នុងខណៈដែលបាតុកម្មប្រឆាំងបានឈានមកដល់ថ្ងៃទី៦ហើយនៅតែទទួលបានការគាំទ្រជាច្រើន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានដោយប្រយោលសុំកុំឱ្យបាតុករធ្វើទង្វើណាដែលផ្ទុយនឹងច្បាប់។
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសថានឹងបិទផ្លូវជាតិសំខាន់ៗបើរដ្ឋាភិបាលពុំព្រមធ្វើតាមការដែលខ្លួនចង់បានទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានថា៖
«យើងមិនអាចទទួលយកបានលើទង្វើណាក៏ដោយចុះដែលពាក់ព័ន្ធទៅ នឹងការបំផ្លាញសន្តិសុខរបស់ជាតិហើយខ្ញុំសូមស្នើឱ្យមានការប្រុងប្រយ័ត្នចំពោះបាតដៃទីបី»។
មិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់ចេញមកបកស្រាយចំពោះសមាសភាពនៃបាតដៃទីបីដែលលោកហ៊ុន សែនព្រមានឱ្យប្រយ័ត្ននោះទេប៉ុន្តែយោងតាមអ្នកតាមដានសភាពការណ៍សិទ្ធិមនុស្សនៅប្រទេសថៃឱ្យដឹងថាពាក្យនេះត្រូវបានគេប្រើសំដៅទៅលើក្រុមឆ្លៀតឱកាសដែលបន្លំខ្លួនចូលក្នុងក្រុមបាតុករហើយបង្ករជាអំពើហិង្សា។ តាមប្រភពរដ្ឋាភិបាលដែលបានបង្ហើបប្រាប់ឱ្យវីអូអេដឹងថាពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមបាតដៃទីបីនេះ ដែលអាចនឹងឆ្លៀតចូលក្នុងក្រុមបាតុកររបស់គណបក្សប្រឆាំងផងដែរ៕