ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានជំនឿថា ការដឹកនាំធ្វើមហាបាតុកម្មរយៈពេលកន្លងទៅនេះនឹងធ្វើឱ្យប្រទេសកម្ពុជារៀបចំការបោះឆ្នោតឡើងវិញតាមការចង់បានរបស់ក្រុមបាតុករ។
មានប្រសាសន៍ប្រាប់វីអូអេក្នុងខណៈពេលដែលលោកបានដឹកនាំក្បួនបាតុកម្ម លោក សម រង្ស៊ីសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនហ៊ានត្រូវតែបោះឆ្នោតឡើងវិញពីព្រោះប្រជាពលរដ្ឋមិនអស់ចិត្តនិងលទ្ធផលបោះឆ្នោតកន្លងទៅនេះទេ។
លោកនិយាយថា៖«ត្រូវតែបោះឆ្នោតឡើងវិញដើម្បីបញ្ជាក់អំពីឆន្ទៈប្រជារាស្ត្រពីព្រោះឆន្ទៈប្រជារាស្ត្រត្រូវគេបំភ្លៃ ត្រូវគេបិទបាំងត្រូវគេលាក់បាំង។ ប្រជារាស្ត្រអត់សុខចិត្តទេបើសឿងបោះឆ្នោតឡើងវិញឱ្យអស់ចិត្តទាំងអស់គ្នា»។
មហាបាតុកម្មគ្មានពេលកំណត់ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិបានឈានដល់ថ្ងៃទី៥ហើយក៏ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះលោក កឹម សុខាអនុប្រធានគណបក្សមិនបានចូលរួមទេ។
លោក សម រង្ស៊ី ប្រធានគណបក្សបានប្រាប់ក្រុមបាតុករថាលោក កឹម សុខាបានចុះតាមបណ្តាខេត្តដើម្បីរៀបចំមហាបាតុកម្មនៅទីនោះ។
ក្រុមបាតុករដែលបានចូលរួមធ្វើមហាបាតុកម្មបានប្រែក្លាយពីការទាមទាររបស់ខ្លួនឱ្យបោះឆ្នោតឡើងវិញមកស្រែកទាមទារយ៉ាងកក្រើកពាសពេញទីក្រុងភ្នំពេញពីរថ្ងៃជាប់ៗគ្នានេះជាភាសាខ្មែរនិងភាសាអង់គ្លេសឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវចុះចេញពីមុខតំណែង។
«ហ៊ុន សែនអើយចុះចេញទៅៗ!! ក្បត់ជាតិ លក់ទឹកដីអស់ហើយ!!ប្រជាជនទាំងអស់គ្នាភ្ញាក់រលឹកឡើង!! Hun Sen Must Go!!»។
ក្រុមបាតុករភាគច្រើនបានកាន់បដាដែលសរសេរអក្សរធំៗថា«ហ៊ុន សែន អើយចុះចេញទៅ រាស្រ្តលែងត្រូវការទៀតហើយ!» អ្នកខ្លះបានពាក់ព្យួរនិងក អ្នកខ្លះទៀតដាក់ព្យួរតាមម៉ូតូនិងរ៉ឺម៉កកង់បី។
ស្រ្តីមួយក្រុមដែលកំពុងជិះលើរ៉ឺម៉កកង់បីនៅផ្តុំវត្តភ្នំបានស្រែកថាបើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនចុះចេញទេពួកគេនឹងបន្តធ្វើបាតុកម្មរហូតទាល់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែង។
«បើគាត់នៅទៀតប្រទេសជាតិយើងរលាយអស់ហើយ។ កូនចៅជំនាន់ក្រោយអត់មានអ្វីទៀតទេ។កូនចៅខ្មែរជំនាន់ក្រោយអស់ទឹកអស់ដីហើយ។ ខ្ញុំមកនេះធ្វើដើម្បីឱ្យកូនចៅជំនាន់ក្រោយឱ្យគាត់ចុះចេញ។ទាមទារឱ្យគាត់ចុះចេញ ឱ្យបោះឆ្នោតសារជាថ្មី។ ចុះចេញដើម្បីសង្គ្រោះប្រទេសជាតិ»។
លោកទិត្យ ផាន់ណាអាយុ៥៨ឆ្នាំជាពលរដ្ឋអាមេរិកកាំងដើមកំណើតខ្មែរ មកទីក្រុងឡុងប៊ិច រដ្ឋកាលីហ័្វញ៉ាសហរដ្ឋអាមេរិកដែលបានមកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាមូលហេតុដែលលោកមកចូលរួមបាតុកម្មនេះដោយសារតែលោកចង់ស្រោចស្រង់ជាតិដែលពលរដ្ឋទាំងអស់គ្នាមិនអាចនៅស្ងៀមទៀតបានទេ។
លោកនិយាយថា៖«បើទុកគាត់ទៀតរលាយហើយគ្មានខ្មែរឯណាទៀត។ ខ្មែរយើងរត់ទៅឯកៀនជញ្ជាំងអស់ហើយរកតែជនជាតិគេយកមកដាក់ពេញស្រុកអស់ហើយ រលាយទាំងប្រទេស រលាយទាំងដី រលាយទាំងព្រៃព្រឹក្សា រលាយទាំងជនជាតិអស់មានកេរិ៍ អំបូរពូជអំបូរអស់មានហើយមើលទៅ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាការទាមទាររបស់គណបក្សសង្គ្រោះជាតិឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីមុខតំណែងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកនិយាយថា៖
«នាយករដ្ឋមន្ត្រីនេះមិនមែនជានាយករដ្ឋមន្ត្រីឧទ្ទាមឬនាយករដ្ឋមន្ត្រីរដ្ឋប្រហារនោះទេ។ការលើកឡើងនេះគ្រាន់តែជាការបង្ហាញនូវអធម្មនុញ្ញភាពហើយជាការវាយប្រហារ ទៅលើឆន្ទៈរបស់មហាជនដែលលោកបានបោះឆ្នោតជូនសម្តេច ហ៊ុន សែន»។
លោក ផៃ ស៊ីផានបានបញ្ជាក់ទៀតថាបើការដឹកនាំធ្វើមហាបាតុកម្មធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរដ្ឋាភិបាលនឹងចាត់វិធានការដើម្បីបង្ក្រាប៕