ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា បង្ហាញ​រូប​គំនូរ​របស់​លោក​នៅ​វិចិត្រសាល National Portrait Gallery


លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោកស្រី Michelle Obama ឈរ​នៅ​លើ​ឆាក​រួម​គ្នា នៅ​ពេល​រូប​គំនូរ​ផ្លូវ​ការ​របស់​ពួកគេ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​ពិធី​មួយ​នៅ​វិចិត្រសាល National Portrait Gallery នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោកស្រី Michelle Obama ឈរ​នៅ​លើ​ឆាក​រួម​គ្នា នៅ​ពេល​រូប​គំនូរ​ផ្លូវ​ការ​របស់​ពួកគេ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​ពិធី​មួយ​នៅ​វិចិត្រសាល National Portrait Gallery នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

វិចិត្រសាល National Portrait Gallery ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន បាន​បង្ហាញ​រូបគំនូរ​ផ្លូវការ​របស់​លោក​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​ភរិយា​របស់​លោក គឺ​លោកស្រី Michelle Obama។ ​

សម្រាប់​រូប​គំនូរ​របស់​លោក លោក អូបាម៉ា បាន​ជ្រើសរើស​យក​លោក Kehinde Wiley ដែល​ជា​ជាងគំនូរ​ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាលនៅ​សាកលវិទ្យាល័យ Yale ​ដែល​ល្បីល្បាញ​ចំពោះ​រូប​គំនូរ​ដ៏​រស់រវើក​ដែល​លោក​បាន​គូរ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក។

លោក អូបាម៉ា បាន​ថ្លែង​ទៅ​កាន់​ភ្ញៀវ​ចូលរួម​នៅ​សារមន្ទីរ​ថា «ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ដល់​គ្រប់គ្នា​ដែល​នៅ​ទីនេះ។ Michelle ហើយ​និង​ខ្ញុំ ដឹង​គុណ​ចំពោះ​មិត្តភក្តិ​និង​ក្រុមគ្រួសារ និង​អតីត​បុគ្គលិក​ដ៏​ដូច​ជា​បុគ្គលិក​បច្ចុប្បន្ន ដែល​បាន​ចំណាយ​ពេលវេលា​នៅ​ទីនេះ និង​ចូលរួម​ផ្តល់​កិត្តិយស​ដល់​យើង​ខ្ញុំ មើល​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​ដែល​យើង​កំពុង​ឃើញ​នេះ។ វា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​សម្រាប់​យើង​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​ក៏​បាន​ដឹង។ យើង​ខ្ញុំ​នឹក​អ្នក​ទាំងអស់​គ្នា»។​

រូប​គំនូរ​លោក អូបាម៉ា ​បង្ហាញ​ពី​រូប​លោក​អង្គុយ​លើ​កៅអី​មួយ​ដែល​មាន​ព័ទ្ធ​ដោយ​ផ្កា​នៅ​ជុំវិញ។ លោក Wiley បាន​ថ្លែង​ថា លោក​បាន​ប្រើប្រាស់​សួន​ផ្កា​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ពី​មាគ៌ា​របស់​លោក អូបាម៉ា ដោយ​ប្រើប្រាស់​រុក្ខជាតិ​ផ្កា ផ្កា​មក​ពី​រដ្ឋ Illinois និង​ផ្កា​មក​ពី​ប្រទេស​កេនយ៉ា។ ​
លោក Wiley គឺ​ជា​វិចិត្រករ​ជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ដំបូង​បង្អស់​ដែល​គូរ​រូប​គំនូរ​ផ្លូវការ​របស់​ប្រធានាធិបតី​អាមេរិក៕

XS
SM
MD
LG